១. ផឹកទឹកម្នាស់ នៅពេលព្រឹកវាជួយរារាំងការឃ្លានជាតិស្ករនិងជាតិខ្លាញ់ដូច្នេះ ល្អសម្រាប់មនុស្សធាត់លើសទម្ងន់ដើម្បីរក្សាទម្ងន់ឬសម្រកទម្ងន់។
២.ម្នាស់ជួយជំរុញប្រព័ន្ធការពាររាងកាយដោយសារតែវត្តមាននៃវីតាមីន C, A និងសារជាតិ selenium ។
៣.ដោយសារតែម្នាស់សម្បូរទៅដោយជាតិសរសៃដូចនេះវាអាចជួយក្នុង ការព្យាបាលការទល់លាមកនិងចលនាមិនទៀងទាត់របស់ពោះវៀន។
៤.ទឹកម្នាស់គឺវាល្អសម្រាប់ស្បែកនិងសម្រស់។ វាអាចជួយឱ្យប្រសើរឡើងនូវសារជាតិទឹកក្នុងស្បែកនិងបណ្ដេញកោសិកា ស្លាប់ចេញពីស្បែក។
៥.ពិសាទឹកម្នាស់ស្រស់អាចជួយបណ្ដេញដង្កូវពីក្នុងពោះវៀនយ៉ាងមានប្រសិទ្ធិភាព។
៦.ទឹករបស់វាដើរតួនាទីជាថ្នាំបញ្ចុះទឹកនោមធម្មជាតិនិងជួយបណ្ដេញជាតិពុលពីរាងកាយ។
៧.ផ្លែម្នាស់គឺមានអត្ថប្រយោជន៍ក្នុងការព្យាបាលនៃការឈឺបំពង់កនិងរលាកទងសួត។
No comments:
Post a Comment