
Ronaldinho ដែលលេងឲ្យក្រុមអ្នកមានបុណ្យ៥ឆ្នាំពី២០០៣ដល់២០០៨ ជួយឲ្យឈ្នះពាន La Liga ២ដង និងChampions League ម្ដងបានលើកឡើងបន្តថា លោកមិនដែលប្រាថ្នាឲ្យមិត្តរួមជាតិ Neymar ទៅកាន់ក្រុមគូប្រជែង Real Madridទេ ប្រសិនបើគេចង់។
“Neymar ទៅកាន់ Madrid? ខ្ញុំចង់ឲ្យគាត់សប្បាយ។ គេគឺជាមិត្តម្នាក់។ ខ្ញុំនឹងពេញចិត្តគាត់ក្នុងការបន្តនៅ Barcelona និងបង្កើតប្រវត្តិសាស្ត្រ ប៉ុន្តែខ្ញុំមិនអាចផ្ដល់ដំបូន្មានទៅកាន់រូបគេថាគួរនៅឬក៏ ទៅនោះទេ។ គេគួរតែជ្រើសរើសផ្លូវតាមចិត្តរបស់គេ”។ Ronaldinho ប្រាប់ Cadena Ser ។
កន្លងទៅ មុនថ្ងៃប្រកាសពានកីឡាករបាល់ទាត់ឆ្នើម FIFA Ballon d’Or 2015 ក៏មានធ្លាយដំណឹងថា Neymar លួចពិភាក្សាជាមួយ Real Madrid អំឡុងពេលដែលរូបគេនៅប្រទេសស្វីសផងដែរ៕

No comments:
Post a Comment