បាល់ទាត់៖ ទីបំផុត លោក David Moyes ត្រូវបាន ក្លឹបបាល់ទាត់ នៅប្រទេសអេស៉្បាញ Real Sociedad តែងតាំងជាគ្រូបង្វឹក ជាផ្លូវការហើយ បន្ទាប់ពីអតីត គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United រូបនេះ ត្រូវបានក្លឹបបណ្តេញចេញ ដោយដឹកនាំបានតែ រយៈពេល ប្រមាណ ១០ ខែ ប៉ុណ្ណោះ។
លោក David Moyes នឹងស្ថិតិ ដឹកនាំ Everton & Man UTDគួររំលឹកផងដែរថា លោក David Moyes ធ្លាប់ធ្វើជាគ្រូបង្វឹក របស់ក្រុម Preston និងក្រុម Everton នៅមុនពេល ទៅកាន់តំណែង ជាអ្នកចាត់ការផ្ទាល់របស់ក្រុម Man UTD ដែលកាលពីរដូវកាលមុននោះ បិសាចក្រហម Man UTD បញ្ចប់រដូវកាលទៅ ដោយឈរនៅលំដាប់ថ្នាក់ លេខរៀងទី ៧ យ៉ាងអាម៉ាស់ ក្នុងតារាង Premier League៕
No comments:
Post a Comment