បើវាជាការពិតមែន នោះ Dorsey ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន គ្រប់គ្រងការចំណាយ Square និងចូលរួមក្នុងផ្នែកដ៏កម្រមានមួយ ក្នុងវិស័យបច្ចេកវិទ្យា ដូចលោក Steve Jobs និង Elon Musk ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន ២ ក្នុងពេលតែមួយ។ លោក Jobs គ្រប់គ្រងក្រុមហ៊ុន Apple និង Pixar ក្នុងពេលដំណាលគ្នា ហើយលោក Musk វិញ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla Motors ផងនិង SpaceX ផង។

Dorsey បានបម្រើការជានាយកប្រតិបត្តិស្តីទីរបស់ Twitter តាំងពីថ្ងៃទី១ ខែកក្កដាមកម្លេះបន្ទាប់ពីនាយកប្រតិបត្តិ Dick Costolo បានលាចេញពីតំណែង។
ក្នុងនោះ ការងារដំបូងរបស់ Dorsey គឺត្រូវធ្វើឱ្យប្រព័ន្ធ Twitter មានភាពទាក់ទាញដល់មហាជន។ ដោយការដាក់បញ្ជានេះកើតមានក្នុងខែកក្កដា បន្ទាប់ពីក្រុមហ៊ុនមានកម្រឹតអ្នកប្រើប្រាស់ធ្លាក់ចុះ ដែលជារង្វាស់មួយធ្វើឱ្យអ្នកវិនិយោគ កំពុងមានការព្រួយបារម្ភ ។ ក្នុងអំឡុងពេលសន្និសីទត្រីមាសលើកទីពីររបស់ Twitter កាលពីថ្ងៃទី២៨ខែកក្កដា លោក Dorsey បាននិយាយទៅកាន់អ្នកវិភាគថា “អ្នកគួររំពឹងថាTwitter នឹងមានភាពងាយស្រួលដូចការសម្លឹងមើលហេតុការណ៍ខាងក្រៅតាមបង្អួច” ហើយគាត់បានបន្តទៀតថា “អ្នកក៏គួររំពឹងថាTwitter នឹងបង្ហាញអ្នកពីអ្វី ដែលមានអត្ថន័យក្នុងពិភពលោក ហើយនាំមកជូនមុនគេ និងទទួលបានពីប្រភពផ្ទាល់”។
ក្រុមហ៊ុននេះ ទទួលបានអ្នកប្រើប្រាស់ជាប្រចាំ ៣១៦លាននាក់រៀងរាល់ខែ ដែលមានចំនួនតិចជាងអ្នកប្រើប្រាស់ហ្វេសប៊ុកដល់ទៅ៥ដង។ ដែនកំនត់នៃទំនាក់ទំនងបានធ្វើឱ្យវាមានភាពលំបាកសម្រាប់ក្រុមហ៊ុន ក្នុងការទាក់ទាញការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយទូទៅគេតែងចង់បានអ្នកមើលច្រើនតាមដែលអាចធ្វើទៅបាន។ ដើម្បីពង្រីកមូលដ្ឋាន Twitter ឱ្យធំសម្រាប់អ្នកកាសែត ទីផ្សារនិងតារា លោក Jack Dorsey កំពុងតែធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់មនុស្សក្នុងការស្វែងរកធ្វី តដែលមានពាក់ព័ន្ធនិងអ្វីដែលពួកគេចង់ឃើញ។
កាលពីដើមខែនេះ លោក Chris Sacca ដែលជាម្ចាស់ភាគហ៊ុនធំជាងគេដំបូងរបស់ Twitter បានសម្តែងការមិនពេញចិត្តតាមរយៈការសរសេរលើប្រព័ន្ធសង្គម Twitter ដោយសារលោក Jack Dorsey មិនបានឈរឈ្មោះសម្រាប់មុខតំនែងនេះ ។
ជាមួយគ្នានេះដែរ កាលពីសប្តាហ៍មុនអ្នកវិភាគរបស់ SunTrust គឺលោក Robert Peck បាននិយាយថា Dorsey ជាជម្រើសដ៏សមហេតុផលបំផុត ជាពិសេសគឺល្អជាងការជ្រើសបេក្ខជនពីខាងក្រៅ។ ហើយបើយោងតាមរបាយការណ៍របស់ recode ក្រុមហ៊ុន Twitter ក៏អាចនឹងប្រកាសតួនាទីថ្មីរបស់លោក Jack Dorsey ក្នុងថ្ងៃនេះផ្ទាល់ ៕
No comments:
Post a Comment