Breaking News
recent

អង្គការសហប្រជាជាតិព្រមាន​ពី​ចំនួនច្រើន​លើស​លប់ នៃវិបត្តិ​ជនភៀសខ្លួនស៊ី​រី​

ប្រភពមកពីBayontv
5

​អាមេរិក៖ ​ឧត្ដមស្នងការទទួលបន្ទុក​ជាន់ខ្ពស់ ទទួល​បន្ទុកជនភៀសខ្លួនអង្គការ​សហប្រជាជាតិ មានប្រសាសន៍កាលពីម្សិលមិញ​ថា ប្រទេសលី​បង់ និងហ្សកដានី បានមើល​ឃើញពី​ចំនួនកើន​ឡើងយ៉ាង​ច្រើន​លើស​លប់ ​នៃ​ជនរងគ្រោះស៊ី​រីដែលនៅតែ​កំពុង បន្តហូរ​ចូល គេច​ចេញពីសង្គ្រាមស៊ីវិលរបស់​ប្រទេសស៊ី​រី។​

​​ថ្លែង​នៅ​កិច្ចប្រជុំ​មួយនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិក្នុង​ទីក្រុង​ញូវយ៉ក លោក អាន់​តូ​នី​ញូ ហ្គូ​ធ័​រ​រ៉េ​ស មាន ប្រសាសន៍ថាជនភៀសខ្លួនស៊ី​រី​ជិត ២លាន​នាក់ក្រោមវ័យ ១៨ឆ្នាំ
ប្រឈមនឹង​ហា​នី​ភ័យក្លាយ​ជា​ «​ជំនាន់​បាត់បង់​»។​ លោក​ក៏បាន​ឱ្យ​ដឹង​ថា​ប្រទេស​ទួរគី​បាន​ក្លាយ​ទៅជា "​ប្រទេស​ទទួលជនភៀសខ្លួន​-​ធំ​ជាង​បំផុត​គេ​នៅ​លើ​ពិភពលោក​»​។ ​លោក​បាន​បន្ថែម​ថា​ «​ប្រសិនបើ​មិនដោះស្រាយវិបត្តិ​នេះ​ឲ្យ​ទាន់​ពេល​វេលាទេ នោះវា​នឹង​អាច​មាន​ផលវិបាកដ៏​ធំ​មួយ​សម្រាប់ ពេល​អនាគត មិន​ត្រឹមតែ​ប្រទេស​ស៊ី​រី​ប៉ុណ្ណោះទេ​គឺ​តំបន់​ទាំងមូល​»​។​ មនុស្ស​ជាង ៣,៨​លាន​នាក់ត្រូវ​បានគេ​ជឿ​ថា​បាន​រត់​គេច​ខ្លួន ពី​ប្រទេស​របស់​ពួកគេ​នៅ​ក្នុង​រយៈពេលបួន​ឆ្នាំមក​ហើយ ចាប់​តាំង​ពី​ការបះបោរ​ឡើង​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ បា​សារ​អាល់​អាសាដ រហូត​នាំឱ្យមាន​សង្គ្រាមស៊ីវិល​កើតឡើង​ក្នុង​ប្រទេស​នេះ​ទល់​សព្វថ្ងៃ​។ ​ប្រទេស​លី​បង់​បាន​ប្រកាសពី​ផែនការកាលពី​ខែ​មុន ដើម្បី រឹត​បន្តឹងលើ​ជនភៀសខ្លួន​ស៊ី​រី កំពុង​ព្យាយាម​ចូល​ទៅក្នុង​ប្រទេស នេះ​ហើយ​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ចោទប្រកាន់​អាជ្ញាធរ​ហ្ស៊​កដា​នី​កាលពីរដូវ​ស្លឹក ឈើ​ជ្រុះ​ចុងក្រោយ​នៃ​ការ​និរទេស​ជនភៀសខ្លួន ​ដែល​ងាយ​រង​គ្រោះ​ក្នុង​ការ​ត្រឡប់​ទៅ​ប្រទេស​ស៊ី​រី​វិញ​៕
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.