ក្លិប FC Barcelona បានត្រៀមប្រាក់ ៥០លានផោន (ជាង៧៨លានដុល្លារ) ដើម្បីទិញយកតារាឆ្នើម Aaron Ramsey របស់កាំភ្លើងធំ Arsenal នៅពេលទីផ្សារដោះដូរកីឡាករបើក ទោះជាក្លិបជាប់ពិន័យមិនឲ្យទិញចូលកីឡាករថ្មីក្នុងឆ្នាំ២០១៥ក៏ដោយ។ នេះបើតាមកាសែត The Sun បានចុះផ្សាយ។

The Sun បានលើកឡើងថា Barcelona បានត្រៀមទឹកប្រាក់ដ៏ធំ ចំនួន៥០លានផោន ដើម្បីទិញយក Ramsey ពីកាំភ្លើងធំឲ្យបាន។ សេចក្ដីរាយការណ៍ដដែលបន្ថែមថា នៅរដូវកាលនេះ Barca បានឃ្លាំមើល កីឡាករជម្រើសជាតិវែលចំនួន១០ដងហើយ និងជឿថាគ្រប់យ៉ាងនឹងអាចសម្រេចបានជោគជ័យ បើអាចដោះស្រាយបញ្ហាការជាប់ពិន័យ (មិនឲ្យទិញកីឡាករចូល) បាន។

កីឡាករវ័យ២៤ឆ្នាំ Ramsey ដែលនៅជាប់កុងត្រា៤ទៀត នៅកីឡដ្ឋាន Emirates បានបង្ហាញខ្លួនសរុបឲ្យកាំភ្លើងធំនៅរដូវកាលនេះ ចំនួន៣៩ប្រកួតហើយ និងស៊ុតបញ្ចូលទីបាន១០គ្រាប់៕
ចុះប្រិយមិត្តយល់ថា Ramsey ល្អសម្រាប់ Barca ដែរ ឬអត់?
No comments:
Post a Comment