Breaking News
recent

David Beckham រងរបួស ក្នុងគ្រោះថ្នាក់ ចរាចរណ៍បុកគ្នា ខណៈពេល ជិះឡាន ជាមួយកូនប្រុសច្បង

ប្រភពមកពី Khmerload

អង់គ្លេស៖ បើតាមយោង ប្រភព វេបសាយ ព័ត៌មានល្បី នៅអង់គ្លេស បានឲ្យដឹងថា អតីតកីឡាករ បាល់ទាល់ អង់គ្លេសដ៏ឆ្នើម David Beckham បាន ជួបគ្រោះថ្នាក់ ចរាចរណ៍ ក្រោយពីគាត់បាន ជិះរថយន្ត ទៅយកកូនប្រុស ពីកន្លែងហ្វឹតហាត់ នាក្លឹប Arsenal កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ។
ប្រភពដដែលបាន ឲ្យដឹងថា ខណៈពេលកើត គ្រោះថ្នាក់ ចរាចរណ៍នេះ David Beckham និង កូនប្រុសគាត់ អាយុ ១៥ឆ្នាំ ឈ្មោះ Brooklyn បានជិះ រថយន្ត ពណ៌ប្រផេះ ម៉ាក Audi RS6  ហើយក៏ជ្រុល ទៅបុកទង្គិចគ្នា នឹងរថយន្តផ្សេងមួយទៀត ម៉ាក Mitsubishi Colt ពណ៌ទឹកប្រាក់ ដែលមាន អ្នកបើកបរជា ស្ត្រីម្នាក់។ ចំពោះរថយន្ត របស់ David Beckham ត្រូវបាន រាយការណ៍ថា ខូចខាតផ្នែកខាងមុខ ខណៈ ស្ត្រីអ្នកបើកឡានមួយ ផ្សេងទៀតនោះ ត្រូវបានរាយការណ៍ ឲ្យដឹងថា ក៏បានរងរបួសដែរ និង ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ចំពោះស្ថានភាពនៃរងរបួសយ៉ាងណា មិនទាន់ត្រូវបានដឹង នៅឡើយទេ។

ចំណែក David Beckham ត្រូវបាន កីឡាករបាល់ទាត់ វ័យក្មេងម្នាក់ ឃើញហេតុការណ៍នោះផ្ទាល់ ក៏សរសេរក្នង Twitter របស់គេថា  Beckham បានរងរបួសដែរ ប៉ុន្តែមិនធ្ងន់ធ្ងរទេ ហើយក៏មិនបាន ទៅព្យាបាល នៅមន្ទីរពេទ្យដែរ។ គេបន្ថែមទៀតថា David Beckham ដូចជា របួសតែត្រង់ ស្មារ របស់គាត់ប៉ុណ្ណោះ។
បើតាមប្រភព ជិតស្និទ្ធនឹង David Beckham បានឲ្យដឹងថា David Bechham បានជួបគ្រោះថ្នាក់មែន ប៉ុន្តែគ្រប់គ្នា ក្នុងរថយន្តបាន ដើរចេញដោយ សុវត្ថិភាព ហើយក៏សំណាងល្អ ដែលមានពោងខ្យល់ ក្នុងរថយន្ត លោតឡើង មិនធ្វើឲ្យ ប៉ះពាល់ និង រងរបួសធ្ងន់ធ្ងរ។
គួររលឹកដែរថា នេះមិនមែនជា លើកដំបូងទេ ដែល David Beckham និង កូនច្បងរបស់គាត់ Brooklyn ជួបគ្រោះថ្នាក់ ចរាចរណ៍ ដោយកាលពី ខែតុលា ឆ្នាំមុន David Beckham ក៏ធ្លាប់ជួប គ្រោះថ្នាក់ម្តងដែរ ហើយកាលនោះ David Beckham អង្គុយនៅផ្នែកខាងមុខ នៃរថយន្ត ម៉ាក Range Rover ពណ៌ខ្មៅ និង មានស្នាមខូចខាតនៅច្រើន លើរថយន្ត ដ៏មានតម្លៃថ្លៃ របស់គាត់នៅ ពេលនោះផងដែរ ៕

                  រូបភាពៈ David Beckham និង កូនប្រុសច្បង Brooklyn របស់គាត់

                      រូបភាពៈ  Brooklyn ថតជាមួយ ម្តាយរបស់គេ នាងVictoria

      រូបភាពៈ រថយន្ត Range Rover ដែល David Beckham ជួបគ្រោះថ្នាក់ចរាចរណ៍ឆ្នាំមុន
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.