
ហើយលោកបានដាក់ឈ្មោះអ្នកដែលស្ម័គ្រចិត្តចូលរួមមូលនិធិរបស់លោកថា" គ្រួសារសាឡេស៊ាន "ដែលក្តីស្រឡាញ់មួយនេះបានជួយសង្រ្គោះយុវជនក្រីក្របានយ៉ាងច្រើនរហូតមកដល់បច្ចុប្បន្ន។
លោកបានស្លាប់នៅថ្ងៃទី៣១ខែមករា ឆ្នាំ ១៨៨៨។ក្រោយពីលោកបានស្លាប់គ្រួសារសាឡេស៊ាន និងយុវជនដុនបូស្កូតែងតែរំឮកខួបនៃថ្ងៃស្លាប់របស់លោកជានិច្ច។ ហើយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ខាងមុខនេះ យុវជនដុនបូស្កូនិងគ្រួសារសាឡេស៊ាន នឹងបា្ររព្ធពិធីគំរប់ខួប២០០ឆ្នាំឪពុកដុនបូស្កូទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជារបស់យើងក៏បានរៀបចំកម្មវិធីនេះដែល ក្នុងគោលបំណងដូចគ្នា។ ហើយ គ្រប់យុវជន ដុនបូស្កូទាំងអស់នឹងត្រូវមកជួបជុំគ្នានៅ សាលាបច្ចេកទេស ដុនបូស្កូ ភ្នំពេញ។ អាស្រ័យហេតុនេះសូមបងប្អូនអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដើម្បី បង្កើត នូវសេចក្តីស្រឡាញ់ មេត្តា និង ករុណាទាំងអស់គ្នា។
No comments:
Post a Comment