
ជាលទ្ធផល ការស្រាវជ្រាវដំបូងរបស់ អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្រុមដែលផ្សព្វផ្សាយ រូបនារីអាសអាភាស នៅមុខប្រាសាទនោះ មានឈ្មោះថា WANIMAL ដែលមានមូលដ្ឋាន និងប្រភពនៅប្រទេសចិន ។ ក្រុម WANIMAL នេះតែងតែផលិត រូបភាពបែបអាសអាភាស តាមការថតយក រូបភាពផ្ទាល់នៅតាមទីតាំង ជាក់ស្តែងល្បីៗនានា ជាច្រើនក្នុងពិភពលោក ឬតាមរបៀបកាត់ត ក្នុងស្ទូឌីយោ ។
ដើម្បីឆ្លើយតបនឹងទង្វើ អសីលធម៌របស់ក្រុម WANIMAL ក្នុងការផលិត និងផ្សព្វផ្សាយរូបភាព ដែលមានខ្លឹមសារ ផ្ទុយស្រឡះគ្នាទាំងស្រុង ពីលក្ខណៈដ៏ពិសិដ្ឋ នៃទីតាំងភូមិសាស្ត្រ និងប្រវត្តិសាស្ត្រ រមណីយដ្ឋានអង្គរ ជាពិសេសធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ភាពថ្លៃថ្នូរនៃនារីភេទ និងអារ្យធម៌ខ្មែរ ដ៏ថ្កើងថ្កាន អាជ្ញាធរជាតិអប្សរា នឹងចាត់វិធានការតាមផ្លូវច្បាប់ ដល់ក្រុមនេះ នៅពេលណាដែលយើង មានព័ត៌មានបន្ថែមគ្រប់គ្រាន់ ។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា រាល់ភ្ញៀវទេសចរដែល ទិញប័ណ្ណចូលទស្សនាអង្គរ អាចថតរូបភាព ផ្ទាល់ខ្លួនជាអនុស្សាវរីយ៍បាន ។ រីឯការ ថត ខ្សែភាពយន្ត ការថតវីដេអូឯកសារ ឬរូបភាពឯកសារ ផ្សព្វផ្សាយនានា ចាំបាច់ត្រូវមានការ អនុញ្ញាតពីអាជ្ញាធរជាតិ អប្សរាហើយក្នុងករណី នោះភ្នាក់ងារអាជ្ញាធរជាតិអប្សរា តែងចុះពិនិត្យតាមដានការថត ចៀសវាងការថតមិនសមរម្យ ។ ដោយឡែក ចំពោះការថតរូបភាពរបស់ក្រុម WANIMAL នេះ គឺធ្វើដោយលួចលាក់ពុំមាន ការអនុញ្ញាតពីអាជ្ញាធរជាតិ អប្សរាឡើយ ៕
ចុចអាន៖ អាជ្ញាធរអប្សរា ថ្កោលទោសជាខ្លាំង ចំពោះរូបស្រីឈរថតអាក្រាតកាយ នៅក្នុងប្រាសាទ
ចុចអាន៖ ដឹងពីប្រភពរូបអាក្រាត នៅអង្គរខណៈលេចរូបភាព បន្ថែមទៀត ថតស្រាតទាំងស្រុង នៅក្នុងប្រាសាទបុរាណខ្មែរ
ចុចអាន៖ លេចចេញរូបថតថ្មី របស់ស្ត្រីថតរូប ស្រាតពាក់ កណ្តាលខ្លួន មុខប្រាសាទ បុរាណខ្មែរ
No comments:
Post a Comment