ប្រភពមកពី Camnews
Mon, 8 December 2014
យឺន ពន្លក
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ:
ព្រឹត្តិការណ៍ប្រណាំងកង់ដើម្បីជួយកុមារក្រីក្រនៅមុខទីលានជល់ដំរី
នៃទឹកដីខេត្តសៀមរាប បានបញ្ចប់ទាំងរីករាយ
និងជោគជ័យកាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៤
ក្រោមអធិបតីភាពលោកនុត
សាអានអនុប្រធានទី១នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)
និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកវ៉ាត់ ចំរើន អគ្គលេខាធិការ NOCC
និងក្រោមការចូលរួមពីអ្នកប្រណាំងជាតិ និងអន្តរជាតិដ៏ច្រើនកុះករ។
អ្នកស្រីហង្ស ពិផល ប្រធានអង្គការភូមិគោលដៅ
បានមានប្រសាសន៍ឲ្យដឹងថា៖ «ឆ្នាំនេះ
មានទំហំធំជាងឆ្នាំមុនៗដែលយើងធ្លាប់រៀបចំប្រកួតចំនួន៥លើក។
ថវិកាដែលបានមកពីព្រឹត្តិការណ៍នេះគឺសម្រាប់ជួយដល់កុមារកំព្រា
កុមារក្រីក្រ
កុមារដែលស្ថិតនៅក្នុងពន្ធនាគារជាមួយម្ដាយតាមរយៈការផ្ដល់ឲ្យពួកគេ
នូវអាហារូបត្ថម្ភ និងការសិក្សាសមរម្យ»។
លោកវ៉ាត់ ចំរើន បានលម្អិតពីបច្ចេកទេសឲ្យដឹងដែរថា៖
«ការប្រណាំងកង់ឆ្នាំនេះ
ទោះបីយើងបានប្តូទីតាំងពីមុខអង្គរទៅទីលានជល់ដំរី ប៉ុន្តែ
នៅតែមានភាពល្អប្រសើរជាងមុន សប្បាយជាងមុន
អ្នកចូលរួមច្រើនជាងមុន
និងទទួលបានប្រាក់ឧបត្ថម្ភច្រើនជាងមុនដែរ។ ពីមុនឆ្នាំ២០១៣
ការប្រណាំងកង់ធ្វើនៅក្នុងថ្ងៃតែមួយនៃការរត់ពាក់កណ្តាល
ម៉ារ៉ាតុង ប៉ុន្តែ ចាប់ពីឆ្នាំ ២០១៣ មក
ព្រឹត្តិការណ៍នេះបានកាត់ផ្តាច់ពីម៉ារ៉ាតុងដោយត្រូវរៀបចំធ្វើមុន
មួយថ្ងៃ ដោយនៅឆ្នាំនេះ យើងបានរៀបចំនៅថ្ងៃសៅរ៍ ទី៦ ខែធ្នូ»។
លោកវ៉ាត់ ចំរើន បានបញ្ជាក់ថា៖
«អ្នកប្រណាំងកង់សរុបមានចំនួន៨០០នាក់
ជនជាតិបរទេស៤០៣នាក់ដែលមកពី៤១ប្រទេសនៅលើពិភពលោក ហើយកីឡាករ
និងកីឡាការិនីខ្មែរចំនួន៣២៧នាក់»។
ទោះបីយ៉ាងណា លោកវ៉ាត់ ចំរើន ដែលជាអ្នកគ្រប់គ្រងការប្រកួត
បានឲ្យដឹងថា៖
«ការប្រកួតនេះមិនសម្រួចទៅលើចំណាត់ថា្នក់ជាចម្បងទេ
ពីព្រោះអ្នកជិះភាគច្រើនមិនមែនអាជីព
ដោយអ្នកជិះអាចទស្សនាទេសភាពបាន»។
ការប្រណាំងកង់ដើម្បីជួយកុមារមួយនេះ
ត្រូវបានចែកចេញជាបីវិញ្ញាសា រួមមានប្រណាំងចម្ងាយ១៧គីឡូម៉េត្រ
បុរស-នារី ៣០គីឡូម៉ែត្រ បុរស-នារី និង១០០គីឡូម៉ែត្របុរស-នារី
ហើយចំពោះលទ្ធផលក្រោយពេលពេញមួយព្រឹក ចំណាត់ថ្នាក់លេខ ១
លើចម្ងាយផ្លូវ១០០គីឡូម៉ែត្រផ្នែកបុរសបានទៅលើកីឡាករកម្ពុជាគឹម
សាន្ត។ ដោយឡែក កីឡាការិនី ហេង ស៊ីវឡាង
បានទទួលចំណាត់ថ្នាក់លេខ១ក្នុងការប្រណាំងចម្ងាយ១០០ម៉ែត្រផ្នែក
នារី។ បូ មករា
បានទទួលជ័យជម្នះក្នុងការប្រណាំងផ្នែកបុរសលើចម្ងាយផ្លូវចម្ងាយ៣០
គីឡូម៉ែត្រ ខណៈហេង ស៊ីវហ្គិច ទទួលបានលេខ១ក្នុងវិញ្ញាសានារី៕
khornveasna
Subscribe to:
Post Comments (Atom)
No comments:
Post a Comment