Breaking News
recent

ស្ងាត់ៗ Chelsea ត្រៀមលុយ ឆក់ យក Lionel Messi ពី Barcelona ក្នុងតំលៃ កប់ពពក!

ប្រភពមកពី khmerload
អង់គ្លេស៖ យោងតាម របាយការណ៍មួយ បានឲ្យដឹងថា ក្លឹបតោខៀវ បានត្រៀម រួចរាល់ហើយ ក្នុងការ ចំណាយលើ Lionel Messi ក្នុងរង្វង់ទឹកប្រាក់ ប្រមាណ ២០០លានផោន (ជាង ៣០០ លានដុល្លារអាមេរិក) ដើម្បីចុះហត្ថលេខា នាំយកពីក្លឹប យក្សនៅ អេស្ប៉ាញ Barcelona។
ក្លឹបដែលមាន រហស្សនាមថា The Blues នេះបានក្លាយជាជម្រើស លេចធ្លោជាងគេ ប៉ុន្មានថ្ងៃមកនេះ សំរាប់ Messi ពិចារណា បើសិនជាគេចាកចេញពី ក្លឹប Barcelona។ បើតាមប្រភពពី Daily Star ក៏បានបន្ថែម ផងដែរថា Chelsea អាចនឹងឈាន ដល់ចំនុច ចរចារទិញ យក Messi ជាមួយនឹងការផ្តល់ កុងត្រាឲ្យគេ រយៈពេល ៦ឆ្នាំ។

កិច្ចព្រមព្រៀង ខាងលើ អាចនឹងធ្វើឲ្យ ក្លឹប Manchester City ដែលជាគូប្រជែង និង PSG ដែលចង់បាន Messi ដែរនោះ ខកចិត្ត ខណៈ Messi អាចនឹងពិបាក ក្នុងការប្រកែក មិនទទួលយក៕

Messi ក្នុងការប្រកួតឲ្យ Barcelona នាពេលកន្លងមក


រូបគេកំពុងក្លាយជាគោលដៅក្លឹបធំៗខណៈលេចលឺដំណឹងថា គេមិនសប្បាយចិត្តបន្តនៅ Barcelona
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.