Breaking News
recent

កីឡាករ Gerrard ប្រកាស ចាកចេញ ពីក្លឹប ដូចរោយ អំបិល លើមុខ របួសចាស់ របស់ Liverpool

ប្រភពមកពី KhmerLoad
អង់គ្លេស៖ ប្រធាន Liverpool កីឡាករ Steven Gerrard បានសំរេចចិត្ត នឹងចាកចេញ ពីក្លឹបនៅ ចុងរដូវកាល នេះហើយ ខណៈកុងត្រារបស់គេ នៅកីឡដ្ឋាន Anfield នៅសល់ ប្រមាណ ៦ខែ ទៀតប៉ុណ្ណោះ។
ខ្សែបំរើវ័យ ៣៤ ឆ្នាំរូបនេះកំពុងមានការចាប់អារម្មណ៍ពីក្លឹប LA Galaxy និងក្លឹបមួយ ចំនួនទៀត ដែលមាន មូលដ្ឋាននៅ MLS ក្នុងសហរដ្ឋអាមេរិក បន្ទាប់ពី Gerrard ប្រកាសឲ្យដឹងក្នុង សប្តាហ៍នេះថា ពេលវេលា របស់គាត់ ជាមួយនឹង Liverpool គឺឈានដល់ ទីបញ្ចប់ហើយ។
Gerrard អះអាងថា គាត់ក៏ចង់ បន្តកុងត្រាថ្មីជាមួយនឹងក្លឹបដែរ ប៉ុន្តែមូលហេតុ ចំបងដែល គាត់ សំរេចចិត្ត មិនបន្តវិញនោះ គឺដោយសារ ក្លឹប មិនអាចបំពេញ តម្រូវការ ឬគោរព គោលកាណ៍នៃ ប្រាក់ខែ ដែលគាត់ ចង់បាន និងមួយទៀតគឺបញ្ហា រយៈពេល កុងត្រាថ្មី ដែលទាំងនេះ បានជំរុញឲ្យ ខ្សែបំរើវ័យ ៣៤ ឆ្នាំរូបនេះ សំលឹងរក មើលទ្រនំថ្មី ដែលក្នុង នោះក្លឹប Los Angeles Galaxy ទំនងជាឈានមុខគេ ក្នុងការ ប្រជែងយករូបគេ៕

កីឡាករ Gerrard ប្រកាសឲ្យដឹងថា រូបគេនឹងចាកចេញពីក្លឹបនៅចុងរដូវកាលនេះ



Gerrard ក្នុងការស៊ុតបញ្ចូលទី West Ham នៅការប្រកួតផ្តាច់ព្រ័ត្ត FA Cup ២០០៦


កីឡាករ Gerrard និងពានរង្វាន់ Uefa Champions League កាលពីឆ្នាំ ២០០៥


Gerrard អាចនឹងទៅលេងនៅប្រទេសអាមេរិក ដែលក្លឹបធំៗនៅទីនោះកំពុងចាប់អារម្មណ៍លើរូបគេ
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.