Breaking News
recent

ក្រសួង​វប្បធម៌​អំពាវនាវ ឲ្យ​ប្រើ​ទិវា​នៃ​ក្ដី​ស្រឡាញ់ ដោយ​រក្សា​នូវ​ប្រពៃណី សេចក្ដីថ្លៃថ្នូរ​របស់​ខ្មែរ​

ប្រភពមកពី CEN
ភ្នំពេញ: ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្ដីអំពាវនាវ​ដល់​មាតាបិតា អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ជាពិសេស​ស្រទាប់​យុវជន សូម​ចូលរួមចំណែក​តាមរយៈ​វិធានការ​នានា ដែល​អាច​ធ្វើបាន​ក្នុងការ​ទប់ស្កាត់ ព្រមទាំង​ជួយ​ពន្យល់​ណែនាំ​ក្រើនរំលឹក​ដាក់​តឿន​ដល់​កូនចៅ មិត្តភក្ដិ កុំ​ឲ្យ​ប្រើប្រាស់​ទិវា នៃ​ក្ដី​ស្រឡាញ់ ជា​លេស​ប្រព្រឹត្ត​នូវ​អំពើ​អវិជ្ជមាន​នានា ខុស​គន្លង​ប្រពៃណី​ដ៏​ត្រកាល​របស់​ខ្មែរ ហើយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អនាគត និង​កិត្តិយស​របស់ខ្លួន ក៏ដូចជា​ក្រុមគ្រួសារ​ផងដែរ​។​សេចក្ដីអំពាវនាវ​ចុះ​ថ្ងៃទី​១១ ខែ​កម្ភៈ
ឆ្នាំ​២០១៥ បាន​លើកឡើងថា ថ្ងៃទី​១៤ កុម្ភៈ ដែល​មនុស្ស​មួយចំនួន ជាពិសេស​គ្រិស្ដ​សាសនិកជន បាន​កំណត់ថា ជា​ទិវា​នៃ​ក្ដី​ស្រឡាញ់ ជិត​ឈានចូល​មកដល់​ហើយ​។ ជាការ​ពិត ក្នុង​លក្ខណៈ​ធម្មជាតិ​របស់​ម​នុស្ស សេចក្ដីស្រឡាញ់​គ្មាន​ព្រំដែន​។​សេចក្ដីអំពាវនាវ បាន​បញ្ជាក់ថា វា​ជាការ​ចាំបាច់ ដែល​សង្គម​កម្ពុជា ជាពិសេស​ស្រទាប់​យុវជន​ត្រូវ​យល់ដឹង​ឲ្យ​ពិតប្រាកដ​ជាទីបំផុត នូវ​វប្បធម៌​ប្រពៃណី​ដ៏​ថ្លៃថ្នូរ ជាម​រត​ញើស​ឈាម ដែល​បុព្វបុរស​បន្សល់ទុក​ឲ្យ ហើយក៏​ត្រូវ​ស្វែងយល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ពី​ខ្លឹមសារ​និង​ឥទ្ធិពល​នៃ​ទំនៀមទម្លាប់ និង​វប្បធម៌​ពី​ក្រៅ​មួយទៀត ដើម្បី​បន្ស៊ី​ចូលទៅក្នុង​ឥរិយាបថ និង​បរិបទ​នៃ​សង្គម​របស់ខ្លួន សំដៅ​រក្សា​នូវ​អត្ថិភាព​ជា​ប្រជាជាតិ​ថ្លៃថ្នូរ​មួយ ដែលមាន​ចំណាស់​រាប់ពាន់​ឆ្នាំ​មកហើយ​នៅ​ទ្វី​អាស៊ី​នេះ​។អំពាវ​ដដែល​បាន​បន្ថែមថា ទិវា​នៃ​ក្ដី​ស្រឡាញ់​នៅ​កម្ពុជា គួរ​ជា​ឱកាស​នៃ​ការចែក​ចាយ និង​ធានាថា ក្ដី​ស្រឡាញ់​ដ៏​ទូលំទូលាយ​មួយ​ត្រូវតែ​បានធ្វើ​ឡើង ក្នុង​សន្ដាន​ចិត្ត​ដ៏​ស្មោះសរ ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​។ រូបភាព​នានា​ដែល​អាច​សម្ដែង​នូវ​សេចក្ដីស្រឡាញ់​មាន​អាទិ៍ ជួបជុំ​ពិភាក្សា​ដោយ​រីករាយ ការសរសេរ​លិខិត​ជូនពរ ជូនអំណោយ​ផ្សេងៗ ជូន​ផ្កា​ឬ​វត្ថុ​បញ្ចាំចិត្ត​នានា ដើម្បី​បញ្ជាក់​ពី​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​តែប៉ុណ្ណោះ ដោយ​មិន​ប្រមូលផ្ដុំ​តែ​ទៅលើ​ស្នេហា​ស្រី​ប្រុស​នោះឡើយ​៕​H/N

រូបភាពទិវានៃក្ដីស្រឡាញ់នៅបរទេស
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.