Breaking News
recent

អុជ​ធូប​សែន​កុងម៉ា​ចូល​ឆ្នាំ​ចិន​រួច​បិទទ្វារ​ចេញ​ទៅ​ក្រៅ​ត្រូវ​ភ្លើង​ឆេះ​ផ្អើល​ក្រុង​កំពង់ឆ្នាំង​

ប្រភពមកពី nokorwatnews
IMG_0745
ខេត្តកំពង់ឆ្នាំង​ ៖​ យានដ្ឋាន​ជួសជុល​ និង​ លក់​សម្ភារៈ​រថយន្ត​មួយ​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ហុយ​ទ្រលោម​ នៅ​ពេល​ដែល​ម្ចាស់​យានដ្ឋាន​នេះ​បាន​អុជ​ធូប​សែន​កុងម៉ា​ រួច​រួច​បិទទ្វារ​ចេញ​ទៅ​ក្រៅ​ ។​
​ហេតុការណ៍​ភ្លើង​ឆេះ​យានដ្ឋាន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​ នាទី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ។​
​ ​លោក​ជា​ វណ្ណៈ​ នាយ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ឆ្នាំង​ បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​យានដ្ឋាន​នេះ​មានឈ្មោះ​អេ​ន​ មក​រា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​ យានដ្ឋាន​នេះ​ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី​ មាន​លក់​កង់​រថយន្ត​ និង​ គ្រឿងបន្លាស់​ជា​ច្រើន​ទៀត​របស់​រថយន្ត​ ។​

​ ​លោកនាយ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ម្ចាស់​យានដ្ឋាន​នេះ​បាន​អុជ​ធូប​សែន​កុងម៉ា​ ចូល​ឆ្នាំ​ចិន​ ក្រោយ​ពី​អុជ​ធូប​និង​ទាន​រួច​ហើយ​ក៏​បាន​បិទទ្វារ​យានដ្ឋាន​ចេញ​ទៅ​ក្រៅ​ បាត់​ ស្រាប់តែ​នៅ​វេលា​កើតហេតុ​ មាន​ធំ​ខ្លិ​ន​ឆ្ងៀម​និង​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​កន្លែង​យានដ្ឋាន​នេះ​តែ​ ម្តង​ ។​
​ក្រោយ​ពី​ហេតុការណ៍​នេះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​នេះ​បាន​ហៅ​ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សុំ​ជួយ​អន្តរាគមន៍ ​ និង​ បាន​ជួយ​ពន្លត់​បាន​ភ្លាមៗ​ មិន​បណ្តាល​ឲ្យ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ ។​
​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជាដំបូង​យានដ្ឋាន​នេះ​ឆេះ​ដោយសារ​ តែ​ភ្លើង​ធូប​ ពេល​ដ​ឆេះ​ដួល​ប៉ះ​ទៅ​និង​របស់​ជ័រ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ ហើយ​ឆេះ​រាលដាល​តែ​ម្តង​ ។​
​ក្នុង​ការ​ជួយ​ពន្លត់​អគ្គិភ័យ​នេះ​ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​រថយន្ត​បាន​ជួយ​អន្តរា​គម​ន៌​ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​រថយន្ត​ធ្វើ​ឲ្យ​ភ្លើង​បាន​រលត់​ទៅ​វិញ​ ទាំងស្រុង​នៅ​វេលា​ម៉ោង​ជិត​១​រសៀល​ ៕​ ច​ន្ថា​


IMG_0743
IMG_0748
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.