ប្រភពមកពីBayontv
ភ្នំពេញ៖ តាមរបាយការពីនាយកសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១១លើក យប់០២លើក, បណ្ដាលអោយមនុស្សស្លាប់ចំនួន០៦នាក់ (ស្រី២នាក់) របួសធ្ងន់ ១៤នាក់(ស្រី១នាក់) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន០៨គ្រឿង,រថយន្តធុនតូចចំនួន០៥គ្រឿង, រថយន្តធុនធំ១គ្រឿង,និងថ្មើរជើង២នាក់។
មូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់គឺ ល្មើសល្បឿន ៣លើក,មិនប្រកាន់ស្តាំ២លើក,មិនគោរពសិទ្ធ២លើក,ស្រវឹង៣លើក, បត់គ្រោះថ្នាក់១លើកនិងសត្វគោរត់ឆ្លងផ្លូវ១លើក ។ហើយយានដែលបង្កហេតុមាន ម៉ូតូ៥លើក,រថយន្តតូច៥លើកនិងសត្វគោរត់ឆ្លងផ្លូវ១លើក ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន១១នាក់(យប់០៥នាក់) ។
រថយន្តពិន័យសរុបចំនួន៧១៥ គ្រឿង(រថយន្តធំ២៣៥គ្រឿង)ស្មើនិង៧២១ករណី ,ករណីល្មើក្រដាសស្នាម ៣៥២គ្រឿង ស្មើនិង៣៥៨ករណី រួមមានប័ណ្ណបើកបរហួសសុពលភាព២៤ករណី,គ្មានបណ្ណអាជីវកម្ម១១ករណី, ស្រវឹងបើកបរ២ករណី,ប័ណ្ណបើកបរខុសប្រភេទយាន្ត៨ករណី,គ្មានឈៀក៤៣ ករណី, បើកបរមិនពាក់ខ្សែក្រវាត់ ២៧០ ករណី ,ករណីល្មើសបច្ចេកទេសមាន៣៦៣គ្រឿង ស្មើនិង៣៦៣ករណីរួមនមានៈ ដឹកសំពីងសំពោង៣៥១ករណី,កង់សឹករេចរិល២ករណី,ដឹកលើសចំណុះ១០ករណី ។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១,១៦៨សគ្រឿងក្នុងនោះ មាន ជិះម៉ូតូអត់ពាក់មួ៦៦៤ករណី,ជិះម៉ូតូអត់កញ្ចក់៤៣៥ករណី,ជិះ ម៉ូតូអត់កញ្ចក់និងមួក១១ករណី, ម៉ូតូបើកភ្លើងពេលថ្ង៣៥ករណី,ល្មើសសញ្ញាចរាចរណ៍១៩ករណីនិងស្រវឹង បើកបរ៤ករណី ៕
No comments:
Post a Comment