Breaking News
recent

ឃុំខ្លួន​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អេស៊ា អេ​ន​ជី នា​រីង ដាក់​ពន្ធនាគារពី​បទ​​រំលោភ​ទំនុកចិត្ត​​

ប្រភពមកពីKoh Santepheap
  • រាជ​ធានី​ភ្នំពេញ ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ កុម្ភៈ​ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​សមា​ជិក​ក្រុមប្រឹក្សា​ក្រុមហ៊ុន ASIA ENGINEERIG CO.LTD ម្នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ក្រោម​បទ​ចោទ​​រំលោភ​ទំនុកចិត្ត​, ​ប្រើប្រាស់​ត្រា​ក្លែង​ និង​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ ។ជន​​​ត្រូវ​ចោទ​ឈ្មោះ​គី គឹ​ម​សាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​២២i ផ្លូវ​បេតុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​សមាជិក​ក្រុម​ប្រឹក្សា​ភិ​បាល ក្រុមហ៊ុន​អេ ស៊ា អេ​ន​ជី នា​រីង ។ទាក់ទិន​នឹង​ការ​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ​នេះ នៅ​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ដឹង​ថា កាលពី​ថ្ងៃ​ទៅ​២៤ កុម្ភៈ ២០១៥ សមត្ថកិច្ច​ការិយាល័យស្រាវជ្រាវ
    ​បទល្មើស​ព្រហ្មទណ្ឌ​កង​រាជ​អាវុធ​ហត្ថ​លើ​ ផ្ទៃ​ប្រទេសបាន​ចាប់​ប​ញ្ជួ​ន​ឈ្មោះ​គី គឹ​ម​សាន ជួន​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ដើម្បី​ធ្វើការ​សាកសួរពាក់​ព័ន្ធ​ការ​ ចោទប្រកាន់ពី​ប្រធាន​ក្រុមហ៊ុន។ប្រភព​ព័ត៌​មាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ សីហា ២០១៤ លោក​ម៉ា អៀម ​ជា​ប្រធាន​ក្រុមហ៊ុន​អេ ស៊ា អេ​ន​ជី នា​រីង ដែលជា​ក្រុមហ៊ុន​ដំឡើង​ម៉ាស៊ីនត្រជាក់បាន​ដាក់​ពាក្យ

    ​ប​ណ្តឹង​លើ​ឈ្មោះ​ គី គឹ​ម​សាន សមាជិកក្រុមប្រឹក្សាទទួល​បន្ទុក​ផ្នែក​រដ្ឋបាល និង​គណនេយ្យគ្រប់គ្រង​ទាំងអស់ ដែល​មាន​ភារកិច្ច​កាន់​បញ្ជីចំណូល​ចំណាយនៅ​ក្នុង​ក្រុមហ៊ុន ។
    នៅ​អំឡុង​ខែ​មិ​នា ២០១៤ ឈ្មោះ​គី គឹ​ម​សាន បានរត់​ចេញពី​ក្រុមហ៊ុន​អេ ស៊ា អេ​ន​ជី នា​រីង ទៅ​បើក​ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះ​អេ​ស៊ា អ៊ឹម វី សើ​វី​ស ហើយ​ធ្វើ​​ជានា​យក ។ ពេល​ទៅ​បើក​ក្រុមហ៊ុន​មួយ​នេះ​ឈ្មោះ​គី គឹ​ម​សាន បាន​លួច​ចម្លង​ត្រា​របស់​ក្រុមហ៊ុន​អេ ស៊ា អេ​ន​ជី នា​រីង ទៅ​ប្រើប្រាស់​ ដូច្នោះ​ហើយ​ទើប​រង​នូវ​បណ្តឹង​​ចោទប្រកាន់​ពី​សំណាក់​លោក​​ម៉ា អៀម ប្រធាន​ក្រុមហ៊ុន​អេ ស៊ា អេ​ន​ជី នា​រីង នោះ ។នេះ​ជា​ការ​បែកបាក់​របស់​ក្រុមហ៊ុន​មួយ​នេះ​ទេ អ្វី​ដែល​កត់សម្គាល់​នោះ​ត្រង់​ឈ្មោះ​គី គឹ​ម​សាន ដែល​អតីត​ជា​សមា​ជិ​ក​ក្រុមប្រឹក្សា​ក្រុមហ៊ុន​អេ ស៊ា អេ​ន ជី នា​រីង ត្រូវ​បាន​ចៅ​ក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធ​ គារ​ជា​បណ្តោះ​អាសន្ន៕
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.