Breaking News
recent

របាយការណ៍​៖ ក្នុង ១ ឆ្នាំ ពលរដ្ឋ​កម្ពុជា​ប្រហែល ១ ម៉ឺន​នាក់ ស្លាប់​ដោយសារ​ជក់បារី

ភ្នំពេញ:ប្រជាពលរដ្ឋ​កម្ពុជា​ប្រហែល១​ម៉ឺន​នាក់ស្លាប់​ដោយសារ​ការជក់បារី​ជា​រៀងរាល់ឆ្នាំខណៈ ដែល​នៅលើ​ពិភពលោក​មាន​មនុស្ស ៦​លាន​នាក់​បាន​ស្លាប់​ក្នុង ១​ឆ្នាំៗ​។ នេះ​បើតាម​របាយការណ៍​។​ លោក ទេព ង​ន អនុប្រធាន​ទី​២ ព្រឹទ្ធសភា មានប្រសាសន៍​លើកឡើង នៅក្នុង​សិក្ខាសាលា​ស្តីអំពី​ការវិវត្តន៍ នៃ​ការអនុវត្ត​អនុសញ្ញា​ការត្រួតពិនិត្យ​ថ្នាំជក់​នៅ​ព្រឹទ្ធសភា កាលពី​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ​ថា ហានិភ័យ​ដោយសារ​ជក់បារី បណ្តាល​ប្រជាជន​នៅលើ​ពិភពលោក​ស្លាប់​រាប់លាន​នាក់​ជា​រៀងរាល់ឆ្នាំក្នុង នោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ ហើយក៏​បានធ្វើ​ឲ្យ​ខាតបង់​ថវិកា​រាប់រយ​លាន​ដុល្លារ​ថែមទៀត​។​​
លោក​ បញ្ជាក់ថា នៅ​កម្ពុជា ជា​រៀងរាល់ថ្ងៃ មាន​ពលរដ្ឋ​ប្រមាណ ជិត ៣០​នាក់ បាន​ស្លាប់ និង​ប្រហែល ១​ម៉ឺន​នាក់ ក្នុង​មួយឆ្នាំៗ​ស្លាប់​ដោយសារ​ជំងឺ​ទាក់ទង​នឹង​ការប្រើប្រាស់​ថ្នាំជក់​នេះ រួមទាំង​ការ​ស្រូប​ផ្សែង​ពី​គេ នឹង​អ្នក​ចុក​ថ្នាំ​ផងដែរ ហើយ​ភាគច្រើន​នៃ​អ្នកស្លាប់​ទាំងនោះ គឺ​ស្ថិតក្នុង​វ័យ​កំពុង​ពេញកម្លាំង​នៃ​សរសរ​ស្នំ​ក្នុងការ​អភិវឌ្ឍ​សង្គម​។ មួយវិញទៀត ប្រាក់​ចំនួន​ជាង ១០០ លាន​ដុល្លារ​អាមេរិក ត្រូវបាន​ប្រើប្រាស់​សម្រាប់​ទិញ​បារី​ជក់​ក្នុង​មួយឆ្នាំ​នៅ​កម្ពុជា រីឯ​ការចំណាយ​ទៅលើ​ការព្យាបាល​ជំងឺ ដែល​បង្កឡើង​ដោយ​ការជក់បារី​វិញ មាន​ទំហំ​ធំ​ជាង​ប្រាក់ ដែល​ចំណាយ​ទៅលើ​ការទិញ​បារី​ជក់​ទៅទៀត​។ ​ លោក​បាន​បន្តទៀតថា ប្រជាពលរដ្ឋ ដែល​បាន​ស្លាប់​ដោយសារ​ជក់បារី​នេះ  ក្នុងនោះ​មាន​ស្ត្រី ៧៥ ភាគរយ និង​កុមារ ៨០​ភាគរយ កំពុង​ស្រូប​ផ្សែង​បារី​ពី​គេ នៅតាម​ផ្ទះ  ហើយ​ជិត ៩០ ភាគរយ​ទៀត កំពុង​ស្រូប​ផ្សែង​បារី​នៅតាម​ភោជនីយដ្ឋាន កន្លែង​ទទួល​អាហារ​ភេសជ្ជៈ និង​ជិត ៦០ ភាគរយ ស្រូប​នៅពេល​ធ្វើដំណើរ​តាម​មធ្យោបាយ​សាធារណៈ និង​ជិត​៥០​ភាគរយ នៅ​កន្លែងធ្វើការ​។ ដែល​ទាំងនេះ​កំពុង​ប្រឈម​ទៅនឹង​ការកើត​ជំងឺ​។​

​លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​ក​កម្ពុជា បាន​ឲ្យ​ដឹងថា សិក្ខាសាលា ស្តីពី​ការវិវត្តន៍ នៃ​ការអនុវត្ត​អនុសញ្ញា​កា​ត្រួតពិនិត្យ​ថ្នាំជក់ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នាពេលនេះ មាន​សារៈសំខាន់​ណាស់ ដែលជា​ស្ថាប័ន​កំពូល​មួយ​ជួយ​ផ្សព្វផ្សាយ​ដល់​ស្ថាប័ន​ផ្សេងៗ ឲ្យ​យល់​ពី​ផលប៉ះពាល​នាំ​ថ្នាំជក់​នេះ និង ក្នុង​គោលបំណង ពិនិត្យឡើងវិញ​ក្រោយពី​កម្ពុជា​បានផ្តល់​សច្ចាប័ន​ចូល​ជា​រដ្ឋ​ភាគី​នាំ​ អនុសញ្ញា​នោះ មានការ​រីកចំរើន​អ្វីខ្លះ  និង​ចំណុច​ណាខ្លះ​ដែល​ត្រូវ​កែលំអរ​។ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី ប៉ា​ម៉េ​ឡា កូ​ស​ហ្វ្រេ (Pamela coffrey) តំណាង​អង្គការ Campaign for Tobacco Free Kids បាន​លើកឡើងថា ចំពោះ​ការប្រើប្រាស់​ថ្នាំជក់​នេះ ក្រៅពី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​ហើយ  ក៏បាន​បណ្តាល​ឲ្យ​មាន​បន្ទុក​ផ្នែក​សុខភាព​ធ្ងន់ធ្ងរ​ផងដែរ ការ​ជំរិត​យកប្រាក់​ចំណូលរ​បស់​គ្រួសារ​ចំណាយ​ទៅលើ​ថ្នាំជក់ ជាជាង​យកទៅ​ចំណាយ​ទៅលើ​អាហារ និង​ការសិក្សាអប់រំ​។​​គួររំលឹកថា ទាក់ទិន​នឹង​បញ្ហា​ថ្នាំជក់ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​ខាតបង់​ថវិកា​រាប់រយ​លាន​ដុ​លា្ល​រ​នោះ កម្ពុជា​ក៏មាន​អនុ​ក្រឹ​ត​ជា​វិធានការ​ចំនួន​ពីរ​ទៀត ដែល​ទី​១​គឺ វិធានការ​ហាមឃាត់​ចំពោះ​ការផ្សាយ ពាណិជ្ជកម្ម​ផលិតផល​បារី និង​អនុ​ក្រឹ​ត​ស្តីអំពី ការបោះពុម្ព​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី និង​សារាចរ​លេខ ០០៣ ស​.​ន​.​ក ស្តីអំពី​វិធាន​ការហាម​ជក់ និង​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ និង​ទីសាធារណៈ​ប្រយោជន៍ ដើម្បី​ជា​វិធានការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​កាត់ បន្ថយ​ផលប៉ះពាល់​ សុខភាព សេដ្ឋកិច្ចសង្គម និង​បរិស្ថាន​។​​សូមបញ្ជាក់ថា ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ ការអនុម័ត​ច្បាប់​ស្តីពី​វិធានការ​ត្រួតពិនិត្យ​ថ្នាំជក់ មានតែ​កម្ពុជា​១​គត់ ដែល​ពុំទាន់​បានអនុម័ត​ច្បាប់​ហាម​ជក់បារី​នៅឡើយ ខណៈដែល​ប្រទេស​ឡាវ​ប្រ៊ុយណេ ថៃ មិ​យ៉ាន់​ម៉ា ឥ​ណ្អូ​នេ​ស៊ី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង​ប្រ​ទេ​សិង្ហ​បុរី មានច្បាប់ និង​យកពន្ធ​ខ្ពស់​៕​H/N

ភ្នំពេញ: ប្រជាពលរដ្ឋ​កម្ពុជា​ប្រហែល ១​ម៉ឺន​នាក់ ស្លាប់​ដោយសារ​ការជក់បារី​ជា​រៀងរាល់ឆ្នាំ ខណៈដែល​នៅលើ​ពិភពលោក​មាន​មនុស្ស ៦​លាន​នាក់​បាន​ស្លាប់​ក្នុង ១​ឆ្នាំៗ​។ នេះ​បើតាម​របាយការណ៍​។​

​ លោក ទេព ង​ន អនុប្រធាន​ទី​២ ព្រឹទ្ធសភា មានប្រសាសន៍​លើកឡើង នៅក្នុង​សិក្ខាសាលា​ស្តីអំពី​ការវិវត្តន៍ នៃ​ការអនុវត្ត​អនុសញ្ញា​ការត្រួតពិនិត្យ​ថ្នាំជក់​នៅ​ព្រឹទ្ធសភា កាលពី​ព្រឹក​ថ្ងៃទី​១២ កុម្ភៈ​ថា ហានិភ័យ​ដោយសារ​ជក់បារី បណ្តាល​ប្រជាជន​នៅលើ​ពិភពលោក​ស្លាប់​រាប់លាន​នាក់​ជា​រៀងរាល់ឆ្នាំ ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ ហើយក៏​បានធ្វើ​ឲ្យ​ខាតបង់​ថវិកា​រាប់រយ​លាន​ដុល្លារ​ថែមទៀត​។​

​លោក​ បញ្ជាក់ថា នៅ​កម្ពុជា ជា​រៀងរាល់ថ្ងៃ មាន​ពលរដ្ឋ​ប្រមាណ ជិត ៣០​នាក់ បាន​ស្លាប់ និង​ប្រហែល ១​ម៉ឺន​នាក់ ក្នុង​មួយឆ្នាំៗ​ស្លាប់​ដោយសារ​ជំងឺ​ទាក់ទង​នឹង​ការប្រើប្រាស់​ថ្នាំជក់​នេះ រួមទាំង​ការ​ស្រូប​ផ្សែង​ពី​គេ នឹង​អ្នក​ចុក​ថ្នាំ​ផងដែរ ហើយ​ភាគច្រើន​នៃ​អ្នកស្លាប់​ទាំងនោះ គឺ​ស្ថិតក្នុង​វ័យ​កំពុង​ពេញកម្លាំង​នៃ​សរសរ​ស្នំ​ក្នុងការ​អភិវឌ្ឍ​សង្គម​។ មួយវិញទៀត ប្រាក់​ចំនួន​ជាង ១០០ លាន​ដុល្លារ​អាមេរិក ត្រូវបាន​ប្រើប្រាស់​សម្រាប់​ទិញ​បារី​ជក់​ក្នុង​មួយឆ្នាំ​នៅ​កម្ពុជា រីឯ​ការចំណាយ​ទៅលើ​ការព្យាបាល​ជំងឺ ដែល​បង្កឡើង​ដោយ​ការជក់បារី​វិញ មាន​ទំហំ​ធំ​ជាង​ប្រាក់ ដែល​ចំណាយ​ទៅលើ​ការទិញ​បារី​ជក់​ទៅទៀត​។

​ លោក​បាន​បន្តទៀតថា ប្រជាពលរដ្ឋ ដែល​បាន​ស្លាប់​ដោយសារ​ជក់បារី​នេះ  ក្នុងនោះ​មាន​ស្ត្រី ៧៥ ភាគរយ និង​កុមារ ៨០​ភាគរយ កំពុង​ស្រូប​ផ្សែង​បារី​ពី​គេ នៅតាម​ផ្ទះ  ហើយ​ជិត ៩០ ភាគរយ​ទៀត កំពុង​ស្រូប​ផ្សែង​បារី​នៅតាម​ភោជនីយដ្ឋាន កន្លែង​ទទួល​អាហារ​ភេសជ្ជៈ និង​ជិត ៦០ ភាគរយ ស្រូប​នៅពេល​ធ្វើដំណើរ​តាម​មធ្យោបាយ​សាធារណៈ និង​ជិត​៥០​ភាគរយ នៅ​កន្លែងធ្វើការ​។ ដែល​ទាំងនេះ​កំពុង​ប្រឈម​ទៅនឹង​ការកើត​ជំងឺ​។​

​លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​ក​កម្ពុជា បាន​ឲ្យ​ដឹងថា សិក្ខាសាលា ស្តីពី​ការវិវត្តន៍ នៃ​ការអនុវត្ត​អនុសញ្ញា​កា​ត្រួតពិនិត្យ​ថ្នាំជក់ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នាពេលនេះ មាន​សារៈសំខាន់​ណាស់ ដែលជា​ស្ថាប័ន​កំពូល​មួយ​ជួយ​ផ្សព្វផ្សាយ​ដល់​ស្ថាប័ន​ផ្សេងៗ ឲ្យ​យល់​ពី​ផលប៉ះពាល​នាំ​ថ្នាំជក់​នេះ និង ក្នុង​គោលបំណង ពិនិត្យឡើងវិញ​ក្រោយពី​កម្ពុជា​បានផ្តល់​សច្ចាប័ន​ចូល​ជា​រដ្ឋ​ភាគី​នាំ​ អនុសញ្ញា​នោះ មានការ​រីកចំរើន​អ្វីខ្លះ  និង​ចំណុច​ណាខ្លះ​ដែល​ត្រូវ​កែលំអរ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី ប៉ា​ម៉េ​ឡា កូ​ស​ហ្វ្រេ (Pamela coffrey) តំណាង​អង្គការ Campaign for Tobacco Free Kids បាន​លើកឡើងថា ចំពោះ​ការប្រើប្រាស់​ថ្នាំជក់​នេះ ក្រៅពី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​ហើយ  ក៏បាន​បណ្តាល​ឲ្យ​មាន​បន្ទុក​ផ្នែក​សុខភាព​ធ្ងន់ធ្ងរ​ផងដែរ ការ​ជំរិត​យកប្រាក់​ចំណូលរ​បស់​គ្រួសារ​ចំណាយ​ទៅលើ​ថ្នាំជក់ ជាជាង​យកទៅ​ចំណាយ​ទៅលើ​អាហារ និង​ការសិក្សាអប់រំ​។​

​គួររំលឹកថា ទាក់ទិន​នឹង​បញ្ហា​ថ្នាំជក់ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​ខាតបង់​ថវិកា​រាប់រយ​លាន​ដុ​លា្ល​រ​នោះ កម្ពុជា​ក៏មាន​អនុ​ក្រឹ​ត​ជា​វិធានការ​ចំនួន​ពីរ​ទៀត  ដែល​ទី​១​គឺ វិធានការ​ហាមឃាត់​ចំពោះ​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​បារី និង​អនុ​ក្រឹ​ត​ស្តីអំពី ការបោះពុម្ព​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី និង​សារាចរ​លេខ ០០៣ ស​.​ន​.​ក ស្តីអំពី​វិធាន​ការហាម​ជក់ និង​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់ នៅ​កន្លែងធ្វើការ និង​ទីសាធារណៈ​ប្រយោជន៍ ដើម្បី​ជា​វិធានការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​កាត់បន្ថយ​ផលប៉ះពាល់​ សុខភាព សេដ្ឋកិច្ចសង្គម និង​បរិស្ថាន​។​

​សូមបញ្ជាក់ថា ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ ការអនុម័ត​ច្បាប់​ស្តីពី​វិធានការ​ត្រួតពិនិត្យ​ថ្នាំជក់ មានតែ​កម្ពុជា​១​គត់ ដែល​ពុំទាន់​បានអនុម័ត​ច្បាប់​ហាម​ជក់បារី​នៅឡើយ ខណៈដែល​ប្រទេស​ឡាវ​ប្រ៊ុយណេ ថៃ មិ​យ៉ាន់​ម៉ា ឥ​ណ្អូ​នេ​ស៊ី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង​ប្រ​ទេ​សិង្ហ​បុរី មានច្បាប់ និង​យកពន្ធ​ខ្ពស់​៕​H/N
- See more at: http://www.cen.com.kh/local/13572195#sthash.YIrtCxCT.dpuf
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.