Breaking News
recent

មន្ត្រី​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ជាង ២០ នាក់​ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​រដ្ឋាភិបាល

ប្រភពមកពីpostkhmer
សម្តេច​ក្រុម​ព្រះ ព្រះ​ប្រធាន​បក្ស​ក្នុង​ពិធី​សមាជ​បក្ស​កន្លង​មក។
ភ្នំពេញៈ អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ជាង ២០ នាក់ ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​របស់​រដ្ឋាភិបាល តាម​សំណើ​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ដែល​យាង​មក​ធ្វើ​ជា​ព្រះ​ប្រធាន​ថ្មីៗ​នេះ។លោក ញ៉េប ប៊ុនជិន អ្នក​នាំ​ពាក្យ​គណបក្ស​ផ្ទាល់ ដែល​ត្រូវ​បាន​តែង​តាំង​ក្នុង​ចំណោម ២៤ នាក់ បាន​ថ្លែង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ទទួល​យក​សំណើ​របស់​ព្រះអង្គ រណឫទ្ធិ ដោយ​ផ្តល់​តំណែង​ស្មើ​នឹង​អនុ​រដ្ឋ​លេខាធិការ និង​ខ្ពស់​ជាង​នេះ ដល់​សមាជិក​គណបក្ស​ចំនួន ២៤ រូប។ ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​
ពាក្យ​រដ្ឋាភិបាល​បី​នាក់ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ពួកគេ​មិន​ដឹង​ពី​ការ​តែង​តាំង​នេះ​ទេ។
លោក ប៊ុនជិន បាន​ថ្លែង​ថា៖ «ការ​តែង​តាំង​នេះ​គឺ​ជា​ប្រពៃណី​នៃ​ភាព​ជា​ដៃគូ​រវាង​គណបក្ស​ប្រជាជន​ កម្ពុជា និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។ សម្តេច​តេជោ យល់​ឃើញ​ថា មន្រ្តី​ទាំង​នោះ​មាន​បទ​ពិសោធ​បម្រើ​រាជ​រដ្ឋាភិបាល ហើយ​មាន​បទ​ពិសោធ​គ្រប់​គ្រាន់​ក្នុង​ការ​បម្រើ​ជាតិ»។
គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ​លើក​ ដំបូង​របស់​កម្ពុជា ប៉ុន្តែ ការ​បោះ​ឆ្នោត​ថ្មីៗ​នេះ ពុំ​សូវ​ល្អ​ទេ ដោយ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច មិន​ឈ្នះ​មួយ​អាសនៈ​សោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៣។លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង ពុំ​សូវ​ចាប់​អារម្មណ៍​ពី​ដំណឹង​នៃ​ការ​តែង​តាំង​នេះ​ទេ ដោយ​លោក​បាន​បញ្ជាក់​ថា គណបក្ស​រាជា​និយម​បាន​បាត់​បង់​ប្រជាប្រិយ​ភាព​ជាមួយ​នឹង​ប្រជាជន​ហើយ។លោក​បាន​បន្ថែម​ថា ការ​តែងតាំង​នេះ មាន​មូល​ហេតុ​នយោបាយ​ដើម្បី​ពន្យារ​ជីវិត​របស់​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច។ព្រះ​អង្គ រណឫទ្ធិ មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ៕
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.