Breaking News
recent

បុរសម្នាក់បណ្តើរម៉ូតូយកមកចាក់សាំងឆាបឆេះផ្អើលទាំងយប់

ប្រភពមកពី​CNC
 
បុរស​ម្នាក់​បាន​បណ្តោយ​ម៉ូតូ​យក​មក​ចាក់​សាំង ខណៈ​ពេល​ដែល​ចាក់​សាំ​រួចរាល់​ហើយ​នោះ ក៏​បាន​ដេ​ម៉ូតូ​តែ​មិន​ឆេះ មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​ម៉ូតូ​ឆាប​ជា​អណ្តាតភ្លើង​ឆេះ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ នៅ​ស្ថានីយ៍​ប្រេង​សូ​គី​មិច ជាប់​ស្តុ​ប​ពេ​ទ​ផ​ន តាម​បណ្តោយ​ផ្លូវ​១៨២ កែង​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។
តាម​ការ​រាយការណ៍​របស់​ភ្ញាក់​ងារ​កោះសន្តិភាព​ដែល​ឈរជើង​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​បុរស​ម្នាក់​បាន​បណ្តើរ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ១​គ្រឿង​មក​ចាក់​សាំង ស្រាប់តែ​ចាក់​រួច​កំពុង​តែ​ដេ ដើម្បី​បន្តដំណើរ​ទៅ​មុខ ក៏​បែក​ផ្កាភ្លើង​ឆាបឆេះ​ម៉ូតូ​នោះ​តែ​ម្តង ។
​ភ្លាម​ៗ​នោះ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​នៅ​កន្លែង​កើតហេតុ​ជួយ​យក​បំពង់​អគ្គី​ភ័យ​បាញ់​ពន្លត់ ទើប​អគ្គី​បាន​រលត់​ទៅ​វិញ ធ្វើ​ឲ្យ​ខូចខាត់​ម៉ូតូ ។​ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នា​ក់រងរ​បូស​នោះ​ទេ ។
ក្រោយ​កើតហេតុ​បុរស​ខាងលើ​បាន​បណ្តើរ​ម៉ូតូ​ទៅ​ផ្ទះ​បាត់​ទៅ ។​រីឯ​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ត​ៗ​គ្នា​ថា​ទំនងជា​ម៉ូតូ​នេះ​អស់​សាំង​ខ្លាំង​ពេក ទើប​ប៉ោង​សាំង​មិន​លោត បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​បែប​នេះ​តែ​ម្តង​ទៅ ៕
បុរសម្នាក់បណ្តើរម៉ូតូយកមកចាក់សាំងឆាបឆេះផ្អើលទាំងយប់
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.