ប្រភពមកពីEveryday
នៅថ្ងៃទី ២៥ ខែ កុម្ភៈ នេះ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ឲ្យដឹងថា អង្គារសិទ្ធិមនុស្សលីកាដូបានធ្វើសម្រង់បញ្ជីចំនួនស្ត្រីមាន ផ្ទៃពោះ និងស្ត្រីមានកូនតូចៗកំពុងរស់នៅជាមួយក្នុងពន្ធនាគារ ចំនួន ១៨ ក្នុងចំណោមពន្ធនាគារទូទាំងខេត្ត រាជធានីចំនួន ២៥ នៅក្នុងប្រទេសកម្ពុជានោះមានចំនួនស្ត្រីមានផ្ទៃពោះ និងកូនតូចៗនៅជាមួយចំនួន ៥៥ នាក់។ លោកស្រីវេជ្ជបណ្ឌិត ពុងឈីវ កេក មានប្រសាសន៍បន្តថា លោកស្រីសូមអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមានប្រសាសន៍ណែនាំឲ្យមានការដោះលែង ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីមានកូនតូចៗកំពុងរស់នៅជាមួយក្នុងពន្ធនាគារឲ្យបានមុន ថ្ងៃទី ៨ ខែ មីនាទិវាសិទ្
ធិនារីអន្តរជាតិ ដែលក្នុងស្ត្រីមានផ្ទៃពោះចំនួន ២១ នាក់ ហើយស្ត្រីមានកូនរស់ នៅជាមួយក្នុង ពន្ធនាគារចំនួន ៣៤ នាក់ (១៨ពន្ធនាគារ)សរុបចំនួន ៥៥ នាក់ប៉ុន្តែ មានស្ត្រីដែលរស់នៅក្នុងពន្ធនាគារមួយចំនួនដែលមានកូនតូច រស់នៅជាមួយហើយមុននេះកូនរបស់ពួកគាត់ ហើយថ្មីៗនេះកូនៗទាំង នោះមានជំងឺក៏សុំឲ្យទៅព្យាបាលខាងក្រៅរួមមានស្ត្រីនៅពន្ធនាគារ ខេត្តកណ្តាលចំនួន ២ នាក់ បន្ទាយ មានជ័យ ១ នាក់ និង ម២ (ព្រៃស) ចំនួន ៣ នាក់សរុប ៦ នាក់មានកូនតូចនៅជាមួយ ពីមុន សុំឲ្យ ក្រសួងយុត្តិធម៌ ដាក់ឈ្មោះស្ត្រីទាំងនោះចូលក្នុងបញ្ជីដោះលែងផង ដើម្បីមានឱកាសចេញមកមើលថែកូន។លោកស្រីវេជ្ជបណ្ឌិត ពុងឈីវ កេក បានសំណូមពរដល់រាជរដ្ឋាភិបាលផ្តល់របបផ្គត់ផ្គង់ថៃ្ល អាហារសម្រាប់អ្នករស់នៅក្នុងពន្ធនាគារឲ្យបានគ្រប់គ្រាន់ និងមានថ្នាំសង្កូវសម្រាប់មើលថែសុខភាព និងសុំឲ្យមានមណ្ឌលសុខភាពសម្រាប់ ស្ត្រីមានកូនតូចៗរស់នៅជាមួយក្នុងពន្ធនាគារ និងសម្រាប់ ស្ត្រីមានផ្ទៃពោះ។ ចំពោះស្ថានភាពពន្ធនាគារនៅកម្ពុជាមានការអភិវឌ្ឍជាងមុន ប៉ុន្តែស្ថានភាពផ្ទុក ចំនួនជនជាប់ចោទ និងទណ្ឌិតតាមពន្ធនាគារទូទាំងប្រទេសមានស្ថានភាពចង្អៀតណែនតាម បន្ទប់៕
No comments:
Post a Comment