Breaking News
recent

ជ័យជម្នះ, Napoli ឡើង​មក​កៀក Roma

ប្រភពមកពីpostkhmer
ខ្សែប្រយុទ្ធ​ជាតិ​អេស្ប៉ាញ​របស់ Napoli លោក Jose Maria Callejon (ស្តាំ)​អូស​បាល់​ក្នុង​ពេល​ប្រកួត​។ ក្រុងមីឡានៈ ការ​រក​បាល់​ចូល​ទី​តង់​ទី​ពីរ​របស់​កីឡាករ Duvan Zapata និង Marek Hamsik បាន​នាំ​ក្រុម Napoli ទៅ​ដល់​ការ ឈ្នះ 2-0 លើ​ក្រុម Sassuolo និង​បាន​ជួយ​ឲ្យ​ពួកគេ​ឡើង​ទៅ នៅ​កៀក​នឹង​ក្រុម Roma ដោយ តិច​ជាង​បី​ពិន្ទុ នៅក្នុង​ក្របខ័ណ្ឌ Serie A កាលពី​ថ្ងៃ​ចន្ទ​។
រីឯ​ការ​ប្រកួត​ក្រោយ​ទៀត គេ​ឃើញ​ពី​ការ​រស់​ឡើង​វិញ​របស់​ក្រុម Inter Milan ក្រោម​ការ​ដឹកនាំ​របស់​លោក Roberto Mancini ខណៈ​ពួកគេ​បាន​ឈ្នះ​បី​ប្រកួត​ជាប់​គ្នា នឹង​ការ​ឈ្នះ​ក្រុម​បាត​តារាង Cagliari 2-1។Napoli ដែល​មាន​បី​ពិន្ទុ​តិច​ជាង​ក្រុម Roma ដែល​លេង​ស្មើ​៦​ប្រកួត​ក្នុង​៧​ប្រកួត​
ចុងក្រោយ អាច​ទប់ទល់​បាន​យ៉ាង​រឹងមាំ ថ្វីបើ​កីឡាករ​ខ្សែបម្រើ​បែលហ្ស៊ិក​Dries Mertens ត្រូវ​បាន ពិន័យ​កាតក្រហម បន្ទាប់ពី​ដូរ​ចូល​លេង​បាន​ត្រឹម​៦​នាទី​ដោយសារ​ការ​ដណ្តើម​បាល់​ពី​ក្រោយ​ កីឡាករ Simone Missiroli ក្តី។សម្រាប់​ក្រុម Napoli នេះ​គឺជា ជ័យជម្នះ​ទី​៥ ក្នុង​៦​ប្រកួត ហើយ ខណៈ​មាន​គម្លាត​១២​ពិន្ទុ​ពី​ក្រុម កំពូល​តារាង និង​ក្រុម​ការពារ ជើងឯក Juventus ទំនង​ជា​ពុំ​អាច​ពុះពារ​បាន គម្លាត​ជាមួយ​ក្រុម Roma សម្រាប់​កន្លែង​លេខរៀង​ទី​ពីរ​នៅ​ឆេមពានលីក​ដោយ ស្វ័យប្រវត្តិ ដែល​ជា​បំណង​របស់ គ្រូបង្វឹក Rafael Benitez គឺ​ពិតជា​អាច​ឈោង​យក​បាន។
ពួកគេ​អាច​ឈាន​មួយ​ជំហាន ដ៏សំខាន់​ទៅកាន់​គោលដៅ​នោះ នៅ​សប្ដាហ៍​បន្ទាប់​នៅពេល​ក្រុម Roma ដែល​កំពុង​ឈឺ​ទទួល​ជួប​ក្រុម Juventus នៅឯ​កីឡដ្ឋាន Stadio Olimpico។
បន្ទាប់ពី​លេង​បាន​មួយ​ម៉ោង កីឡាករ​ខ្សែប្រយុទ្ធ​កូឡុំប៊ី Zapata បាន​ឆ្លង​ផុត​អន្ទាក់​អកហ្សឺ ទទួល​បាល់បោះ​ឲ្យ​ពី​កីឡាករ Hamsik ហើយ​ថ្វី​បើ​ការ​ស៊ុត របស់​គេ​ត្រូវ​បាន​ទប់ស្កាត់ តែ​ការ​ស៊ុត​បក​មួយ​ជើង​ទៀត ក៏​បាន ផុត​ពី​ដៃ​អ្នក​ចាំទី Andrea Consigli ដោយ​ជោគជ័យ។ តារា​ស្លូវ៉ាគី Hamsik បាន​បន្ថែម​គ្រាប់​បាល់​ទី​ពីរ​ឲ្យ​ក្រុម Napoli នាំ​មុខ រយៈពេល​៩​នាទី​ក្រោយមក ជាមួយ​នឹង​ការ​ទាត់​បាល់បោះ​ថយ ក្រោយពី Zapata ។ការ​លេង​ឈ្នះ​របស់​ក្រុម Inter នៅ​ទឹកដី​ក្រុម Cagliari បាន​ធ្វើឲ្យ​កីឡាករ Carlos Tevez នាំ​មុខ​ជាមួយ​ការ​ស៊ុត​បាល់​ចូល​ទី បាន​១៤​គ្រាប់ ប៉ុន្តែ​វា​ស្មើ​ចំនួន​បាល់​ចូល​ទី​របស់​មិត្ត​រួមជាតិ​អាហ្សង់ទីន Mauro Icardi ដែល​បាន​ស៊ុត​បាល់​គ្រាប់​ទី​ពីរ​ចូល​ទី​ឲ្យ Inter ក្នុង​ការ​ប្រកួត​នេះ។ Mateo Kovacic បាន​ជួយ​ឲ្យ​Inter នាំ​មុខ​តាំងពី​នៅ​នាទី ៤៧ តែ Huan Pablo Carrizo បាន​វាយបក​ឲ្យ​ក្រុម​Cagliari នៅ​នាទី​ទី​៧៤៕ IN
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.