
បុរសជនជាតិប៉ាគីស្ថានម្នាក់ ដែលជាអតីតសង្សារចាស់តារាសម្ដែង ទឹម រដ្ឋាបាន បើករថយន្តBMWប្រដេញគ្នាជាមួយរថយន្តរ៉េងរ៉ូវើតាមផ្លូវ ខណៈមកចំណុចរង្វង់មូលវត្តសំពៅមាស ជាផ្លូវកោងរថយន្តBMW បួងចង្កូតបត់មិនទាន់ក៏ជ្រុលចង្កូតទៅបុកខឿនលូ ក្បែរបន្ទាយPMខណ្ឌ៧មករា បណ្តាលអោយរថយន្ត BMWនោះក្រឡាប់៣ជុំរងការខូចខាតស្ទើរទាំងស្រុងរួចបានឆ្លងចរន្តភ្លើងឆាបឆេះមួយកំណាត់ខាងមុខបង្កអោយមានភាពភ្ញាក់ផ្អើលដល់PM ដែលនៅក្បែរនោះចេញអត្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យនឹងជួយដងទឹកយកមកជះដើម្បីពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះរថយន្តខាងលើនោះ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ខែគុម្ភៈឆ្នាំ២០១៥
ត្រង់ចំណុចក្បែរបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា
តាមបណ្ដោយផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់វាលវង់
ខណ្ឌ៧មករា។
បុរសជនជាតិបរទេសបើករថយន្តBMW ស៊េរីទំនើបបង្កហេតុខាងលើ ឈ្មោះZAK
KY អាយុ៣០ឆ្នាំជាជនជាតិប៉ាគីស្ថាន មុខរបជាអ្នកជំនួញ
ហើយថែមទាំងជាអតីតសង្សារតារាសម្តែងនឹងបង្ហាញ់ម៉ូតូល្បីឈ្មោះម្នាក់នៅប្រទេសកម្ពុជាគឺកញ្ញាទឹម
រដ្ឋាផងដែរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា
មុនពេលកើតហេតុគេឃើញបុរសជនបរទេសម្នាក់ដែលគេស្គាល់ថាជាអតីតសង្សារតារាសម្ដែងកញ្ញា
ទឹម រដ្ឋា បានបើករថយន្តមួយគ្រឿងម៉ាក BMW ពណ៌ខ្មៅ មិនមានស្លាកលេខ
ប្រដេញគ្នាជាមួយរថយន្តរ៉េនរ៉ូវើល ពណ៌ខ្មៅមួយគ្រឿង
តាំងពីចំណុចមុខខារ៉ាអូខេX2 តាមបណ្ដោយផ្លូវលេខ២១៤ ទិសដៅពីកើតទៅលិច
ក្នុងល្បឿនយ៉ាងលឿន ដោយរថយន្តBMWបើកនៅពីមុខរថយន្តរ៉េងរ៉ូវើ
ខណៈមកដល់ចំណុចកើតហេតុជាចំណុចផ្លូវកោងរថយន្តBMW
ក៏បួងចង្កូតបត់មិនទាន់ក៏ជ្រុលទៅបុកខឿនលូក្បែរបន្ទាយPMខណ្ឌមករាចំពីមុខពេញទំហឹងបណ្តាលអោយរថយន្តក្រឡាប់អូស៣ជុំរងការខូចខាត សំណាងល្អបុរស២នាក់ដេកយាមមុខផ្ទះត្រូវរថយន្តក្រឡាប់ចំបាក់រោងសង្កត់មិនត្រូវ។
ភ្លាម់ៗនោះស្រាប់តែគេឃើញបុរសជនជាតិប៉ាគីស្ថានម្នាក់ដែលគេស្គាល់ច្បាស់ថាជាអតីតសង្សារតារាសម្តែងនឹងបង្ហាញម៉ូទកញ្ញាទឹម
រដ្ឋា បានបើកទ្វាររថយន្តហើយដើរចេញមកក្រៅ ស្រែកហៅអោយគេឯងនៅ
ក្បែរៗនោះជាគាត់ផង
មិនទាន់មានអ្នកជួយផងស្រាប់តែគេឃើញរថយន្តBMWរបស់អតីតសង្សារតារាសម្តែងទឹម
រដ្ឋានោះត្រូវបានអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ
ទើបបង្កអោយមានភាពភ្ញាក់ផ្អើលដល់មន្រ្តីកងរាជអាវុធហត្ថខណ្ឌ៧មករានៅក្បែរៗនោះចេញមកអត្តរាគមន៍
ខ្លះដងទឹកយកមកជះ ខ្លះទៀត ត
ទុយោបាញ់ទឹកដើម្បីពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះខាងលើនោះបានទេ ។
ទើបបង្កអោយមានភាពភ្ញាក់ផ្អើលកាន់តែខ្លាំងឡើងៗដល់ប៉ូលីសខណ្ឌ៧មករាផងនឹងប្រជាពលរដ្ឋនៅក្បែរៗនោះផងចេញមកអត្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់ស្នង់ការរដ្ឋាននគរបាលរាជធានីភ្នំពេញមកធ្វើការបាញ់ទឹកពន្លត់។
រយះពេល២០នាទីដោយភ្លើងបានឆាបឆេះរថយន្តBMWស៊េរីទំនើបនោះអស់ស្ទើរទាំងស្រុងទៅហើយទើបគេឃើញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញ១គ្រឿងបានមកដល់ហើយធ្វើការបាញ់ទឹកពន្លត់ទើបអណ្តាត់ភ្លើងបានរលត់បាត់ទាំងស្រុងដែរទៅ។
ក្រោយពេលកើតហេតុPMខណ្ឌ៧មករាបានធ្វើការឃាត់ខ្លួនបុរសជនជាតិប៉ាគីស្ថាន
ដែលជាអតីតសង្សារតារាសម្តែងនឹងបង្ហាញ់ម៉ូទល្បីឈ្មោះកញ្ញា ទឹម រដ្ឋា
នោះយកចូលទៅក្នុងបញ្ចារការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ឃើញដូចនោះអ្នកយកព័ត៏មាន២នាក់របស់ស្ថានីទូរទស្សន៍មួយបាននាំគ្នាចូលទៅថតផ្តិ
តយករូបភាពក៏ត្រូវបុរសជនជាតិប៉ាគីស្ថានរូបនោះចាប់យកទូរស័ព្ទគ្រវែងចោលលើដំបូលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករាបាត់អស់មួយគ្រឿងផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសជនជាតិប៉ាគីស្ថាន
អតីតសង្សារតារាសម្តែងនឹងបង្ហាញ់ម៉ូទ កញ្ញាទឹម
រដ្ឋាខាងលើនឹងធ្វើការវាស់វែងស្ទូចយករថយន្តបង្កហេតុដែលត្រូវភ្លើងឆាប់ឆេះអស់ស្ទើរទាំងស្រុងនោះយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នង់ការរដ្ឋាននគរបាលរាជធានីភ្នំពេញ
ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕
No comments:
Post a Comment