Breaking News
recent

ការ​ប្រកួត​បាល់ទាត់ World Cup 2022 អាច​នឹង​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ

ប្រភពមកពីKoh Santepheap 
បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស់​ទាក់ទង​ទៅ​នឹង​ កាលបរិច្ឆេទ​ប្រកួត​បាល់ទាត់​ពិភពលោក​២០២២ នៅ​ប្រទេស​កា​តា ដោយសារ​តែ​បញ្ហា​អាកាសធាតុ ពេល​នេះ​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA ទំនងជា​បន្ទន់​ឥរិយា​បទ​ដោយ​ចង់​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ប្រកួត​ពី​ ខែមិថុនា មក​ខែវិច្ឆិកា​ឬ​ធ្នូ​វិញ ។លោក Sheikh Salman Bin Ebrahim Al-Khalifa ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីបអាស៊ី​បាន​ច្រានចោល​កាលបរិច្ឆេទ​ប្រកួត​នៅ​ ក្នុង​ខែឧសភា ដែល​បណ្តា​ក្លិប​បាល់ទាត់​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​ចង់បាន ។ លោក Sheich Salman បាន​
បន្ត​ឱ្យ​ដឹង​ទៀត​ថា គ្រប់​ភាគី​ទាំងអស់​ត្រូវ​តែ​សម្របសម្រួល​គ្នា មិនមែន​ត្រឹមតែ​ក្លិប​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​ប៉ុណ្ណោះ​ទេ យើង​ត្រូវ​រក​ចំណុចរួម​មួយ ។ នៅ​ក្នុង​រដូវរងារ​យើង​មាន​ជម្រើស​២ គឺ​អាច​ខែមករា​-​កុម្ភៈ ឬ​វិច្ឆិកា​-​ធ្នូ ។ ចំណែកឯ​លោក Hassan Al Thawadi ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​កា​តា​បានឱ្យ​ដឹង​ថា ៖ ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​យើង​បាន​ត្រៀមខ្លួន​រួច​ហើយ​ដើម្បី​សម្រប​តាម​មតិ ​ភាគច្រើន ។

គួរ​រំលឹក​ថា មូលហេតុ​ចង់​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​ប្រកួត​នេះ គឺ​ទាក់ទង​ទៅ​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង គឺ​លើស​ពី​៤០​អង្សារ​នៅ​ក្នុង​ខែឧសភា មិថុនា ដូច្នេះ​ហើយ ទើប​ចង់ឱ្យ​មានការ​ផ្លាស់​ប្តូរ​មក​ធ្វើ​ក្នុង​រដូវរងារ​វិញ ៕
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.