Breaking News
recent

អ្នកបើក​រថយន្ត​ដែល​ចោទ​សមត្ថកិច្ច​ថា​ធ្វើ​ទារុណកម្ម​ប្តឹង​ទារ​សំណង​៥​ម៉ឺន​ដុល្លារ​​

ប្រភពមកពីwww.camnews.org

មើលរូបភាពបន្ថែម
រូបភាពអ្នកបើក​រថយន្ត​ដឹក​ស្រូវ​ពេលសមត្ថកិច្ចចាប់ (រូបភាពពីបណ្តាញសង្គម)
អ្នកបើក​រថយន្ត​ដឹក​ស្រូវ​ម្នាក់​ដែល ​ចោទថា សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​និង ខេត្ត​ព្រៃវែង​តាម​បាញ់ប្រហា​រ និង​ធ្វើ​ទារុណកម្ម កាលពី​យប់​ថ្ងៃ​ទី​១៩​ខែ​មីនា​នោះ បាន​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹងទាមទារ​សំណងពី​សមត្ថកិច្ច​ទាំងនោះ​៥​ម៉ឺន​ ដុល្លារ​ ។​
​កាលពី​ថ្ងៃ​ទី​១៩​ខែ​មីនា​ឆ្នាំ​២០១៥ បណ្តាញ​សង្គម​បាន​បង្ហោះ​រូបភាពរថយន្ត​ដឹក​ស្រូវ​
មួយគ្រឿងមាន​ស្នាម​បែក​ កញ្ចក់​នៅ​ប៉ក​ខាងមុខជិត​អ្នកបើកបរដោយ​គ្រាប់កាំភ្លើង​ ។​
​បណ្តាញ​សង្គម​ក៍​បាន​បង្ហាញ រូបភាព​បុរស់​អាក្រាត​អាវ​ម្នាក់ ត្រូវ​គេ​ចងដៃ​ទៅក្រោយ ឲ្យ​ដេក​ផ្កាប់មុខ​ទៅលើ​ដី បង្កឡើង​ដោយ​មនុស្ស​មួយក្រុម មាន​ឯកសណ្ឋាន​ខ្លះ ជា​កងរាជអាវុធហត្ថ ព្រួត​គ្នា​ចាប់ចង និង​យក​ជើង​ជា​ន់ករ បុរស​អាក្រាត​អាវ​នោះ​ជា​ដើម ​។​

​លោក​ណែ​ត ស៊ី​ដា ឲ្យ​VOD​ដឹងថា អ្នក​ដែល​សមត្ថកិច្ច ធ្វើ​ទារុណកម្ម​នោះ ជា​រូប​លោក ហើយ​ពេលនេះ លោក​បាន ពិភាក្សា​ជាមួយ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ ព្រៃវែង ហើយ​បាន​សម្រេច ដាក់​ប្តឹង​ទាមទារ​សំណង​៥​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការខូចខាត​ស្រូវ​៣៤​តោន និង ធ្វើ​ទារុណកម្ម​រូបលោក​ ។
​មន្ត្រី​សម្របសម្រួល​របស់​សមា​គម​អាដហុក​ប្រចាំ​ខេត្ត​ព្រៃវែង លោកស្រី អេង គីម​លី អះអាងថា លោកស្រី​បាន​ទទួល​ពាក្យបណ្តឹង​ពី​បុរស​អ្នក​បើក​ឡាន​នេះហើយ តែ​មិន​ទាន់​វាយតម្លៃ​ពី​ករណី​នេះ​នៅឡើយ ដោយ​អះអាង​ថា ចាំ​ស៊ើបអង្កេត​ជាមុនសិន​។ ប៉ុន្តែ​មន្ត្រី​រូបនោះ បង្ហើប​ឲ្យដឹងថា ពួកគេ​នឹង​ផ្តល់​មេធាវី​ការ ពារ​ពលរដ្ឋ​រូបនោះ ។​
VOD​មិនអាច​ទាក់ទង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ដើម្បី​សុំ​អត្ថាធិប្បាយ​បញ្ជាក់​ពី​ការចោទប្រកាន់​នេះ​បាន​ទេ​ ។​
​ប៉ុន្តែ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ  អះអាងថា ករណី​នេះ​មន្ត្រី​ជំនាញ បាន​បង្កើត​ក្រុមការងារ​ចុះ​ស៊ើបអង្កេត​ហើយ​។ លោក​ថា​បើ​ការស៊ើបអង្កេត រកឃើញថា កម្លាំង​ក្រោម​ឱវាទ​ណាមួយ បាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​មែន​នោះ ពួកគេ​នឹង​ត្រូវ​ទទួលទោស​តាមច្បាប់ ។​
​បើ​តាម​អ្នក​បើ​រថយន្ត​ដឹក​ស្រូវ​ឲ្យដឹងថា មុន​កើតហេតុ មាន​សមត្ថកិច្ច​ខេត្ត​ត្បួងឃ្មុំ និង ខេត្តព្រៃវែង​ប្រមាណ ១០​នាក់ ស្ទាក់​ឡា ន​គាត់​ដែ ល​ដឹក​ស្រូ វ​ពី​ខេត្ត កំពង់ ធំ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ បុរស​រូប​នោះ​ឲ្យដឹង​ទៀតថា សមត្ថកិច្ច​ដែល​បាន​ស្ទាក់​ឡាន របស់​គាត់​នោះ មិន​បាន​ដា ក់​ផ្លាកសញ្ញា​ដើម្បី​បញ្ជាក់​ថា ជា​កម្លាំង​សមត្ថកិច្ច​ទេ ពេលនោះ លោក​គិតថា​ជា​ក្រុម ចោរ ទើប​បើ ក​រ ថយ​ន្ត​បង្ហួ​សរហូត​ក្រោយមក​ក៏​មាន​ការប្រើ​អាវុធ​បាញ់ និង​ចាប់​រូបគាត់​រួមទាំង​ព្រូឡាន​ម្នាក់​ទៀត​ចង​ស្លាបសេក វាយដំ​បណ្តាលឲ្យ​របួសធ្ងន់​៕
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.