នគរបាលប៉ុស្តិ៍ទួលស្វាយ ព្រៃទី១ ខណ្ឌចំការមន បានធ្វើការចាប់ខ្លួន ជនសង្ស័យម្នាក់ ពាក់ ព័ន្ធទៅនឹងសកម្មភាពកាច់កម៉ូតូយ៉ាងសកម្ម របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៥នេះ។
លោកពៅ ពិដោរ នាយប៉ុស្តិ៍ទួលស្វាយព្រៃទី១ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ គីមសាន អាយុ៣០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ លោកពៅ ពិដោរបន្តថា ជនសង្ស័យរូបនេះ ជាមុខ សញ្ញាសកម្មម្នាក់ ខាងកាច់កម៉ូតូរបស់ ប្រជាពលរដ្ឋ នៅតាមដងផ្លូវ និងមុខផ្ទះដ៏សកម្មនាពលកន្លងមកនៅតមភូមិសាស្ត្រនានានៅ ក្នុងក្រុងភ្នំពេញ។
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានចតម៉ូតូទុកជាធម្មតាបន្ទាប់មកក៏ដើរចូលផ្ទះខណៈនោះជនសង្ស័យ បានដើរទៅក្បែរ រួចធ្វើសកម្មភាពកាច់កម៉ូតូបំរុងជិះចេញក៏ត្រូវប្រជាពលរដ្ឋឃើញ ស្រែកឆោឡោឡើង ស្របពេលនោះសមត្ថកិច្ចល្បាតចុះដល់ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិង វត្ថុតាងនាំទៅសាកសួរ។
បច្ចុប្បន្នជនសង្ស័យក្រោយពីសាកសួររួចប៉ូលិសប៉ុស្តិ៍នគរបាលទួល ស្វាយព្រៃទី១ បញ្ជូនទៅ កាន់អធិការដ្ឋាន នគរបាលខណ្ឌ ចាត់ការតាមនីតិវិធី៕
No comments:
Post a Comment