ស្លឹកត្របែកមានគុណសម្បត្តិក្នុងការប្រឆាំងនឹងការរលាក,
ប្រឆាំងនឹងមេរោគ, កាត់បន្ថយការឈឺធ្មេញ, ព្យាបាលជំងឺអញ្ចាញធ្មេញ។
នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents
ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ។
ដូច្នេះហើយរាល់ពេលដែលមានអាការៈឈឺធ្មេញ អ្នកអាចប្រើប្រាស់វិធីមួយចំនួននៅខាងក្រោម
នេះបាន៖
- យកស្លឹកត្របែកដែលបុកម៉ត់មកលាបត្រង់អញ្ចាញធ្មេញដែលមានបញ្ហា ឬត្រង់ធ្មេញដែលឈឺ។
- យកស្លឹកត្របែកលាងទឹកឲ្យស្អាត រួចបុកបញ្ចូលជាមួយអំបិលបន្តិច
ព្រមទាំងលាយជាមួយទឹកក្តៅ។ បន្ទាប់មកប្រើសំលីកប្បាលជ្រលក់
ហើយញាត់ចូលកន្លែងដែលឈឺ។
លើសពីនេះទៅទៀតដើម្បីកាត់បន្ថយជំងឺឈឺធ្មេញឲ្យកាន់តែរហ័សអ្នកអាចប្រើវិធីផ្សេងក៏បាន៖
- ប្រើទឹកកកមកស្អំថ្ពាល់ចំកន្លែងដែលឈឺ នោះវានឹងជួយកាត់បន្ថយការឈឺធ្មេញ និងមិនឲ្យហើមបានដូចគ្នា។
- បុកខ្ទឹមសស្ងួតលាយជាមួយនឹងអំបិលបន្តិច ហើយយកទៅបិតកន្លែដែលឈឺ
វានឹងជួយបំបាត់ការឈឺចាប់ធ្មេញ និងព្យាបាលការឆ្លងរោមថែមទៀ។
- បុកខ្ញីឲ្យម៉ត រួចយកទៅបិតត្រង់កន្លែងដែលឈឺតែម្តង
ធ្វើបែបនេះពីទៅបីដងវានឹងជួយប្រឆាំងការរលាក,
បំបាត់ការឈឺចាប់យ៉ាងប្រសើរ៕
khornveasna
Subscribe to:
Post Comments (Atom)
No comments:
Post a Comment