Breaking News
recent

បាល់ទះ​LEO CUP ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ថ្ងៃទី​៣

ប្រភពមកពីkampucheathmey


បន្ទាប់ពី​លទ្ធផល​នៃ​ការប្រកួត​ក្នុង​ថ្ងៃទី​៣ គឺ​ថ្ងៃទី​២៦​ ខែ​មីនា​ នៃ​ព្រឹត្តិការណ៍​ជម្រុះ​បាល់ទះ​Leo Cup នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​នោះ គេ​បាន​សម្លឹង​ឃើញ​ក្រុម​ដែល​ត្រូវ​បាន​ឡើង ​និង​ក្រុម​ដែល​ត្រូវ​ហាលអាវ​បណ្ដើរៗ​ហើយ​។​
ការ​ប្រកួត​នា​ថ្ងៃ​២៦ ខែ​មីនា​នោះ មាន​៣​ប្រកួត​គឺ​ពូ​ល A មាន​២​ប្រកួត និង ពូ​ល​B មាន​១​ប្រកួត​។ ​សម្រាប់​២​ប្រកួត​របស់​ពូ​ល A គឺ​ក្រុម​យុវជន​ការងារ​ខេត្តកំពត​ឈ្នះ​ក្រុម​សកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​៣​សិត​ទល់​០​ក្នុង​ពិន្ទុ​២៥​ទល់​១៩-២៥​ទល់​១១ និង​២៥​ទល់​១៨​។ ២​ប្រកួត​របស់​ក្រុម​ការងារ​យុវជន​ខេត្តកំពត​ឈ្នះ​ទាំង​២​ប្រកួត មាន​៦​ពិន្ទុ ឯ​៣​ប្រកួត​របស់​ក្រុម​សកលវិទ្យាល័យ​គ្រប់​គ្រង និង​សេដ្ឋកិច្ច​ឈ្នះ​២​ប្រកួត ​ចាញ់​១​
ប្រកួត មាន​៦​ពិន្ទុ​ដូច​ក្រុមការងារ​យុវជន​ខេត្តកំពត​ដែរ តែ​ក្រុម​ការងារ​យុវជន​ខេត្តកំពត​នៅសល់​មួយ​ប្រកួត​ទៀត ខណៈ​ដែល​ក្រុម​សកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​បាន​បញ្ចប់​ការប្រកួត​ទៅ​ហើយ​នោះ​។​
​ មួយ​ប្រកួត​ទៀត​របស់​ពូ​ល A ក្រុម​យុវជន ​អូរ​ សំអាត ចាញ់​ក្រុម​ស្ដារ​ក្រោ​ន​០​ទល់​៣​សិត ក្នុង​ពិន្ទុ​១៤ ទល់​២៥ - ២៨ ទល់​៣០ និង​២៣ ទល់​២៥​។​ ៣​ប្រកួត​របស់​ក្រុម​យុវជន​អូរ​សំអាត​ចាញ់​ទាំង ៣​ប្រកួត​ត្រូវ​ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​មុនគេ​។​
ដូច្នេះ​សម្រាប់​ចំណាត់ថ្នាក់​ក្នុង​ពូ​ល​A​នេះ​នឹង​បង្ហាញ​ឲ្យ​ដឹង​នៅ​ពេល​ ដែល​ក្រុម​ស្ដារ​ក្រោ​ន ប្រកួត​ជាមួយ​ក្រុមការងារ​យុវជន​ខេត្តកំពត​ក្នុង​ជុំ​បញ្ចប់ ព្រោះ​ត្រូវ​កាត់ក្តី​ជាមួយ​ក្រុម​សកលវិទ្យា​ល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច​ដើម្បី​បូកសរុប​ពិន្ទុ​យក​ពីរ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​ ប្រកួត​បន្ត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ​នោះ​។​
ចំពោះ​មួយ​ប្រកួត​របស់​ពូ​ល B ក្រុម​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ប្រកួត​ឈ្នះ​ក្រុម​សកលវិទ្យា​ល័យ ​ហ៊ុន សែន​មិត្តភាព ៣​សិត ទល់​០ ក្នុង​ពិន្ទុ​២៥ ទល់​១៣-២៥ ទល់​៩ និង​២៥ ទល់​២០​។​ ២ប្រកួត​របស់​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ឈ្នះ​ទាំង​២​ប្រកួត ក្នុង​ខណៈ​ដែល​២​ប្រកួត​របស់​ក្រុម​វិទ្យាល័យ​ ហ៊ុន សែន ​មិត្តភាព​ចាញ់​ទាំង​២​ប្រកួត​នោះ​។​
សម្រាប់​ពូ​ល B នេះ ក៏​នឹង​ដឹង​លទ្ធផល​ច្បាស់ ក្រោយពី​ការ​ជួប​គ្នា​រវាង​ក្រុម​បញ្ជាការដ្ឋាន​កង​ទ័ពជើងទឹក ជាមួយ​ក្រុម​ឆ្នេរ​ស្អាត​ទេសចរណ៍ ហើយ​ក្រុម​វិទ្យាល័យ ​ហ៊ុន សែន ​មិត្តភាព ជាមួយ ក្រុម​វិទ្យាល័យ​ ហ៊ុន សែន​ ស្មាច់​ដែង​៕

khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.