Breaking News
recent

ក្រសួង​ព័ត៌មាន​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​អាណាឡូក​ទៅ​ជា​ឌីជីថល​នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ

M21-10-15-h2
ភ្នំពេញ ​៖​ ក្រសួង​ព័ត៌មាន​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​សម្រាប់​កែទម្រង់ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​អាណា​ឡូ​ក​ទៅជា​ប្រព័ន្ធ​ឌីជីថល​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការវិវត្តន៍​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ផង និង​ជា​ការ​ប្រឹងប្រែង​ដើរ​ឲ្យ​ទាន់​ទៅ​នឹង​បណ្ដាញ​ផ្សព្វផ្សាយ​បរទេស ​ដែល​គេ​បាន​ប្រើប្រាស់​ទាំងស្រុង​នូវ​ប្រព័ន្ធ​ឌីជីថល​អស់​ទៅ​ហើយ​នោះ។ នេះ​បើ​តាម​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តីពី​អនាគត នៃ​ប្រព័ន្ធ​ឌីជីថល និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ខែ​តុលា នា​ទី​ស្តី​ការ​ក្រសួង។
លោក​រដ្ឋមន្ត្រី​ ខៀវ កាញារីទ្ធ​ មានប្រសាសន៍​ថា យើង​បាន​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​នាពេលនេះ ក្នុង​គោលបំណង​ចង់​ឲ្យ​សិក្ខាកាម​ទាំងអស់​យល់ដឹង​ពី​គោល​ចំណង​នៅ​ពេល​អនាគត​ នឹង​ត្រូវ​កា​អ្វីខ្លះ​? ខណៈ​ដែល​យើង​នឹង​ដំណើរការ​ប្រព័ន្ធ​ឌីជីថល​នៅ​ពេល​ខាង​មុន​នេះ។ លោក​រដ្ឋមន្ត្រី​ថា មុនដំបូង​ចាំបាច់​បំផុត​គឺ​
ត្រូវតែ​ត្រៀម​ធនធានមនុស្ស​ជា​ការ​សំខាន់​ណាស់​ ទាំង​ស្ថាប័នរដ្ឋ ក៏ដូចជា​ឯកជន ព្រោះថា​ជៀស​មិន​រួច​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ដោយសារ​ប្រទេស​នៅ​លើ​ពិភពលោក​គេ​ប្រើ​អស់ហើយ បើ​យើង​មិន​ប្រើ​គឺ​មិន​អាច​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គេ​បានទេ។
លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា មូលហេតុ​នៃ​ការ​ធ្វើការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែ​អាណា​ឡូ​ក​ ទៅជា​ឌីជីថល​នោះ ដោយសារតែ​មានកាវិវត្ត នៃ​បច្ចេកវិទ្យា ម្យ៉ាងទៀត​រោងចក្រ​ជាច្រើន​គេ​ឈប់​ផលិត​សម្ភារៈ​បែប​អាណា​ឡូ​ក​ទៀត​ហើយ ដោយ​បង្វែរ​មក​ផលិត​បែប​ឌីជីថល​វិញ​។ បើ​យើង​នៅ​បន្ត​ប្រើ​ប្រព័ន្ធ​បច្ចេកទេស​បែប​អាណា​ឡូ​ក​បន្តទៀត​យើង​ចំណាយ​ ថវិកា​ច្រើន​លើ​សម្ភារៈ​ជាង​ការប្រើប្រាស់​បែប​ឌីជីថល​ទៅទៀត។ ការប្រើប្រាស់​ប្រព័ន្ធ​បែប​ឌីជីថល​នេះ​នៅពេលដែល​យើង​ចង់​លក់​កម្មវិធី ឬ​ចង់​ផ្សាយ​កម្មវិធី​ទៅ​ក្រៅប្រទេស​មាន​ភាពងាយស្រួល ព្រោះ​វា​មានគុណ​ភាព។
លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ក្រសួង​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជា​៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​បង្កើត​បណ្ណាសារ​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឌីជីថល សម្រាប់​រក្សាទុក​ឯកសារ​របស់​ក្រសួង​ព័ត៌មាន​។ ប​ណ្ណា​សារសំខាន់​ណាស់​មិនអាច​ខ្វះ​បាន ក្នុង​ការ​ថែរក្សា​ឯកសារ​ទុក​ឲ្យ​បាន​យូរ និង​ងាយស្រួល​ទាញ​យក​មក​ប្រើប្រាស់​តាម​តម្រូវការ ដូចនេះ​ហើយ​ក្រសួង​ព័ត៌មាន នឹង​ចំណាយ​ថវិកា​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​ប​ណ្ណា​សារ​ឌីជីថល នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ។
លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា យើង​តែង​សង្កេតឃើញ​ភាគច្រើន​ខ្មែរ​យើង​ មិន​សូវ​យកចិត្តទុកដាក់​លើ​ឯកសារ​ទេ ​ដាក់​តាម​ការ​ស្មាន ការ​នឹក​ឃើញ ប៉ុន្តែ​ឯកសារ​វា​ជា​រឿង​សំខាន់​ណាស់ វា​ជា​បណ្ណាល័យ​រស់​មួយ​សម្រាប់​ផ្សព្វផ្សាយ​បានជា​រៀង​រហូត។ ក្រសួង​ព័ត៌មាន គឺ​អាស្រ័យ​ដោយ​ការយោគយល់​ការយល់ឃើញ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​បាន​អនុញ្ញាត​ឲ្យ​ក្រសួង​ព័ត៌មាន​រៀបចំ​បណ្ណាល័យ​ឯកសារ​នេះ​ ដែល​គម្រោង​ប្រហែល ៥​លាន​ដុល្លារ។ ក៏ប៉ុន្តែ​ការ​បង្កើត​បណ្ណាសារ​ឌីជីថល​មួយ​នេះ​ បាន​ក៏​ត្រូវការ​ពេល​ប្រហែលជា​៣​ឆ្នាំ​ទើប​អាច​ដំណើរការ​បាន​រួចរាល់។
លោក​រដ្ឋមន្ត្រី​បន្ត​ទៀត​ថា មាន​ស្ថានីយ​ទូរទស្សន៍​មួយចំនួន ដែល​ដំណើរការ​យូរ​កន្លងមក​រូបភាព​ខុស​ពី​ធម្មតា​នៅ​ពេល​ចាក់ផ្សាយ ហើយក៏​ទូរទស្សន៍​ដែល​ទើប​ដំណើរ​មាន​រូបភាព​ច្បាស់​ល្អ ។ ដូច្នេះ​ដើម្បី​ឲ្យ​គុណ​ភាពល្អ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ក្រៅប្រទេស ត្រូវធ្វើ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​អាណា​ឡូ​ក ទៅជា​ប្រព័ន្ធ​ឌីជីថល​។ ពេលនេះ​គឺជា​លើក​ទី​១​ដែល​យើង​បាន​មើល​ទៅលើ​កិច្ចការ​ទាំងអស់​នៃ​ប្រព័ន្ធ​ ផ្សព្វផ្សាយ​រហូតដល់​របៀប​រក្សាទុក​ឯកសារ​ដែល​ជា​ចំណុច​សំខាន់​ក្នុង​ ស្ថាប័ន​នេះ​។​

គួរ​បញ្ជាក់​ថា ការផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​នោះ ចំណេញ​ប្រេកង់​អាច​មើល​បាន​ច្រើន​ប៉ុស្តិ៍​ រូបភាព​ភ្លឺ​ច្បាស់ ហើយ​នៅ​ពេល​ដែល​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សាយ​ពី អា​ណូ ​ឡូ​ក​ទៅជា​ឌីជីថល​រួចរាល់​នោះ​ ក្រសួង​បន្ត​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មី​នៃ​ប្រព័ន្ធ​ឌីជីថល ដែល​មាន​ដូចជា HDTV, UHTV និង​3DTV ជាដើម៕

M21-10-15-h1
M21-10-15-h
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.