ភ្នំពេញៈ
អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃម្សិលមិញបានចាប់ផ្តើមដាក់ឲ្យ
ដំណើរការកាមេរ៉ាសុវត្ថិភាពជាង ២០០
គ្រឿងដែលបំពាក់នៅតាមភ្លើងស្តុបលើដងវិថីសំខាន់ៗមួយចំនួន
និងដំណើរការមជ្ឈមណ្ឌលត្រួតពិនិត្យសុវត្ថិភាពអ្នកដំណើរតាមដងផ្លូវ
ដើម្បីតាមដានបទល្មើសចរាចរណ៍
និងបទឧក្រិដ្ឋផ្សេងៗទៀតនៅទូទាំងរាជធានីភ្នំពេញខណៈដែលកម្ពុជានឹង
រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ថ្មីនៅដើមឆ្នាំ ២០១៦
ខាងមុខ។
ការដាក់ឲ្យដំណើរការនេះធ្វើឡើងក្នុងពិធីប្រគល់ និងទទួលឧបករណ៍សម្ភារកាមេរ៉ាសុវត្ថិភាពប្រព័ន្ធគ្រប់គ្រងចរាចរណ៍ វិទ្យុទាក់ទងទាន់ហេតុការណ៍ និងសម្ភារមួយចំនួនទៀតសម្រាប់ការងារប្រយុទ្ធប្រឆាំងអ៊ីនធឺណិតដែល ផ្តល់ដោយក្រសួងសន្តិសុខសាធារណៈចិនដល់ក្រសួងមហាផ្ទៃកម្ពុជានៅ អគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការនគរបាលជាតិលោក មិន វណ្ណា បានថ្លែងថាកាមេរ៉ា និងឧបករណ៍ប្រព័ន្ធការពារសុវត្ថិភាពទាំងនេះត្រូវបានបំពាក់នៅតាម ភ្លើងស្តុបលើដងមហាវិថីសំខាន់មួយចំនួនហើយគ្រោងនឹងបន្ថែមកាមេរ៉ា នៅចំណុចសួនច្បារ ទីតាំងទេសចរណ៍ និងផ្ទះវិនិយោគិនក្រោមការត្រួតពិនិត្យពីមន្ត្រីជំនាញពេញ ២៤ ម៉ោងដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងកាត់បន្ថយនូវបទល្មើសផ្សេងៗទៀត។
លោកថា៖ «កាមេរ៉ានេះវានឹងបញ្ជូនទិន្នន័យមកឲ្យយើងភ្លាមៗហើយយើងនឹងបញ្ជា ទៅកាន់គោលដៅរបស់យើងថាវាមានបទល្មើសចរាចរណ៍ ឬបទល្មើសផ្សេងៗទៀតដែលកើតឡើងជាយថាហេតុណាមួយយើងអាចទទួលព័ត៌មាន បានភ្លាមៗនៅតាមគោលដៅ»។
លោកបន្ថែមថាក្រៅពីការបំពាក់កាមេរ៉ាសុវត្ថិភាពទាំងនេះអាជ្ញាធរ ក៏គ្រោងនឹងបំពាក់ឧគ្ឃោសនាសព្ទនៅតាមភ្លើងស្តុបក្នុងគោលដៅមួយចំនួន ផងដែរដើម្បីបញ្ជូនសារជាសំឡេងទៅកាន់អ្នកប្រព្រឹត្តបទល្មើស ចរាចរណ៍។
លោកថា៖ «ដើម្បីកាត់បន្ថយបទល្មើសមិនមែនយើងប្រើតែច្បាប់ទេបងប្អូនទាំងអស់ គ្នាត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នាអត់មានការអនុគ្រោះទៀត ទេ»។
កាមេរ៉ាសុវត្ថិភាពជាង ២០០ គ្រឿង និងសម្ភារប្រើប្រាស់សម្រាប់ទប់ស្កាត់បទល្មើសទាំងនេះត្រូវបានភាគី ចិនផ្តល់ឲ្យជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១១ ហើយបានដំឡើងប្រព័ន្ធត្រួតពិនិត្យតាមកុំព្យូទ័រ និងបច្ចេកទេសផ្សេងៗទៀតដែលទើបបញ្ចប់ និងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២២ ធ្នូ ម្សិលមិញ។
អគ្គស្នងការរងនគរបាលជាតិលោក ឆៃ ស៊ីណារិទ្ធ បានថ្លែងថាការគិតគូរអំពីសុខទុក្ខ និងសន្តិសុខរបស់មនុស្សជាតិគឺជាភារកិច្ចរបស់ស្ថាប័នទាំងពីរហើយ ជំនួយឥតសំណងរបស់ប្រទេចចិននៅពេលនេះ និងពេលកន្លងមកសុទ្ធតែត្រូវបានយកមកប្រើប្រាស់សម្រាប់ជាជំនួយ ក្នុងការការពារសន្តិសុខ និងសុវត្ថិភាពសង្គមកម្ពុជា។
លោកបញ្ជាក់ថា៖ «យើងនឹងប្រើប្រាស់ឧបករណ៍ទាំងអស់នេះឲ្យមានប្រសិទ្ធភាពដើម្បី បុព្វហេតុសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរបស់យើង»។
លោក Hu Bin Chen អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសន្តិសុខ សាធារណៈចិនបានលើកឡើងថាការផ្តល់ជំនួយឥតសំណងជាសម្ភារ និងឧបករណ៍បច្ចេកទេសទាំងនេះ គឺបង្ហាញពីការរឹតចំណងមិត្តភាពរវាងកម្ពុជា-ចិនខណៈដែលប្រទេសចិន គ្រោងផ្តល់ជំនួយជារថយន្តពន្លត់អគ្គិភ័យ កាំភ្លើងបាញ់ទឹក និងកាមេរ៉ា HD ជាច្រើនគ្រឿងបន្ថែមទៀតនៅឆ្នាំ ២០១៦ ខាងមុខ។
លោកថា៖ «ខ្ញុំជឿជាក់ថាកិច្ចសហប្រតិបត្តិការក្រសួងសន្តិសុខសាធារណៈ និងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរមានតួនាទីសំខាន់ណាស់ក្នុងវិស័យ ការពារសន្តិសុខរបស់ប្រជាជនប្រទេសទាំងពីរ»។
បើតាមលោក មិន វណ្ណា នៅពេលឆាប់ៗខាងមុខនេះនាយកដ្ឋានរបស់លោកនឹងទទួលបានកាមេរ៉ាប្រមាណ ៤០០ ទៅ ៥០០ គ្រឿងទៀតពីប្រទេសចិនដើម្បីបំពាក់នៅតាមគ្រប់មហាវិថី និងវិថីតូចៗទូទាំងរាជធានីភ្នំពេញ៕

No comments:
Post a Comment