លោក
ប៉ានខែម ប៊ុនថន
ដឹកនាំសមាជិកក្រុមលោកធ្វើសច្ចាប្រណិធានរក្សាភាពស្មោះត្រង់
ចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា។ រូបថត
សហការី
ភ្នំពេញៈ
មេក្រុមសម្ព័ន្ធយុវជនដែលបានដឹកនាំបាតុកម្មប្រឆាំងនឹង លោក កឹម
សុខា នៅមុខអគាររដ្ឋសភា កាលពីខែតុលាកន្លងទៅ
គឺជាជំនួយការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន។
នេះបើយោងតាមអនុក្រឹតមួយ
ដែលត្រូវបានបង្ហោះជាសាធារណៈដោយគេហទំព័រក្នុងស្រុកមួយ។
គួររំលឹកផងដែរថា នៅពេលធ្វើបាតុកម្មតវ៉ានោះ ក្រុមបាតុករប៉ុន្មាននាក់បានវាយដំទៅតំណាងរាស្រ្តមកពីគណបក្ស សង្គ្រោះជាតិពីរនាក់ ឲ្យរងរបួសធ្ងន់ ហើយក្រោយមកត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅឯប្រទេសថៃ។
លោក ប៉ានខែម ប៊ុនថន ជានាយកប្រតិបត្តិនៃក្រុមសម្ព័ន្តសេនានាគ ដែលសមាជិកក្រុមលោកបានធ្វើសច្ចាប្រណិធានរក្សាភាពស្មោះត្រង់ចំពោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ត្រូវបានតែងតាំងជាជំនួយការនាយករដ្ឋមន្រ្តី មានឋានៈស្មើអគ្កនាយករង ដោយអនុក្រឹត្យលេខ ៤៨៥ អនក្រ.តត ចេញដោយរដ្ឋាភិបាលនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៥ ដែលភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបានកាលពីម្សិលមិញ។
នៅក្នុងរូបភាពជាច្រើនដែលត្រូវបានគេបង្ហោះទៅក្នុងបណ្តាញ សង្គម ឃើញលោក ប៊ុនថន កាន់ឧឃ្ឃោសនស័ព្ទនិយាយទៅកាន់ហ្វូងបាតុករដែលបានមកជួបជុំគ្នា នៅខាងមុខអគាររដ្ឋសភា កាលពីថ្ងៃទី ២៦ ខែតុលា ដើម្បីធ្វើការតវ៉ាទាមទាឲ្យដកលោក កឹម សុខា ប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិ ចេញពីតំណែងអនុប្រធានទីមួយរដ្ឋសភា ដែលក្រោយមក លោក កឹម សុខា ក៏ត្រូវបានសមាជិកសភាបក្សកាន់អំណាចដកចេញមែន។
បន្ទាប់ពីហ្វុងបាតុករដែលមានចំនួនជាង ២០០០ នាក់បានបំបែកគ្នា បាតុករមួយក្រុម ដែលក្នុងនោះមានបុរសម្នាក់ដែលឈរនៅជិតលោក ប៊ុន ថន ផងដែរ បានធ្វើការវាយដំយ៉ាងចាស់ដៃ ទៅលើតំណាងរាស្រ្តបក្សប្រឆាំងពីរនាក់គឺ លោក ញ៉យ ចំរើន និងលោក គង សភា។
លោក ប៊ុន ថន ដែលមិនអាចទាក់ទងសុំអធិប្បាយបានកាលពីម្សិលមិញ ធ្លាប់បាននិយាយសម្រាលពីតួនាទីរបស់ក្រុមសម្ព័ន្ធសេនានាគនៅក្នុង ការធ្វើបាតុកម្មនោះ។ មុនថ្ងៃដែលលោកបានថ្លែងយ៉ាងដូច្នេះមួយថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា មានសមាជិកក្រុមនេះប្រមាណមួយចំនួនប៉ុណ្ណោះចុះអង្កេតបាតុកម្ម។
ទោះបីជាមានភស្តុតាងដែលបានចង្អុលបង្ហាញថា ក្រុមជនសង្ស័យដែលបានវាយដំទៅលើតំណាងរាស្រ្តពីរនាក់ក្នុងចំណោមបី នាក់ មកពីអង្គភាពកងអងរក្សរបស់លោកនាយករដ្ឋមន្ត្រី ស្ថាប័ននេះបានធ្វើការបដិសេធជាប់ពាក់ព័ន្ធរបស់ខ្លួននៅក្នុងការ ប្រើអំពើហិង្សានោះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា លោកមិនបានដឹងពីការតែងតាំងលោក ប៊ុនថន ឡើយ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា រាល់ជំនួយការរបស់នាយករដ្ឋមន្ត្រី មិនត្រូវមានប្រវត្តិពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយនោះឡើយ៕ TN

No comments:
Post a Comment