Breaking News
recent

អង្គការ NASA សហការជាមួយ ក្រុមហ៊ុន ២ ដើម្បីអង្កេត ភ្លើងឆេះព្រៃពីទីអវកាស

វ៉ាស៊ីនតោន៖ មន្ទីរពិសោធន៍យាន របស់អង្គការ NASA បានប្រកាសកាល ពីពេលថ្មីៗនេះថា ខ្លួនគ្រោងនឹង រួម សហការគ្នា ជាមួយក្រុមហ៊ុន ចំនួន ២ ដើម្បីធ្វើការបង្កើតប្រព័ន្ធ ផ្កាយ រណប ដែលមានបំពាក់ ស៊ិនស៊ឺ អាចវាស់ស្ទង់ និង តាមដានទីកន្លែងដែលមាន ភ្លើងឆេះព្រៃ នៅលើផែនដី ពីទីអវកាសបាន។
ប្រព័ន្ធដែលមានឈ្មោះថា FireSat នឹងអាចបំពាក់ដោយប្រព័ន្ធ អ៊ីនហ្វ្រា ដែលចាប់យករូបភាព តាមរយៈ ស៊ិនស៊ឺ ចំនួន ២០០ គ្រឿង នៅលើប្រព័ន្ធផ្កាយរណប ដែលអាចនឹងបង្ហោះនៅក្នុង រយៈកម្ពស់ទាបមួយ របស់ផែនដី។ ប្រព័ន្ធ ស៊ិនស៊ឺ ខាងលើនេះ ត្រូវបានបង្កើតឡើង ដើម្បី តាមដានភ្លើងឆេះព្រៃ ក្នុងរង្វង់ចាប់ពី ១០ ទៅ ១៥ ម៉ែត្រ ឡើងទៅ ក្នុងរយៈពេល ១៥នាទី។

ការតាមដានឲ្យដឹងមុន ពីចំណុចចាប់ផ្តើមនៃភ្លើងឆេះព្រៃនោះ គេនឹងអាចផ្តល់ព័ត៌មាន ដល់ អាជ្ញាធរ ទាន់ពេល វេលានិង អាចចាត់វិធានការ ទប់ស្កាត់ យ៉ាងមានប្រសិទ្ធភាពផងដែរ។ គួរបញ្ជាក់ថា គម្រោងនេះ មានតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដែលវាអាចនឹងសម្រេចលទ្ធផល នៅពាក់កណ្តាលឆ្នាំ ២០១៨ ក្នុងតម្លៃគម្រោង ៣០ លានដុល្លារ អាមេរិក៕
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.