នេះមិនមែនជាលើកដំបូងទេដែលក្រុមហ៊ុន Samsung បញ្ចេញ microSD Card ទំហំ១២៨GB។ ក្រុមហ៊ុននេះធ្លាប់បានចេញរួចមកហើយនូវ microSD Card ទំហំ១២៨GB ម៉ូដែល Evo Plus ប៉ុន្តែអ្វីដែលពិសេសហើយថ្មីនោះត្រង់ microSD Card ទំហំ១២៨GB ជំនាន់ថ្មីនេះជាម៉ូដែល Pro Plus ដែលមានសមត្ថភាពអាចចម្លងទិន្នន័យចូលក្នុងល្បឿន ៩០MB ក្នុងមួយវិនាទី និងចម្លងទិន្នន័យចេញក្នុងល្បឿន៩៥MB ក្នុង
មួយវិនាទី ខណៈពេលដែល microSD Card Evo Plus អាចធ្វើការចម្លងទិន្នន័យចូលក្នុងល្បឿន ២០MB ក្នុងមួយវិនាទី និងចម្លងទិន្នន័យចេញក្នុងល្បឿន ៨០MB ក្នុងមួយវិនាទី។

No comments:
Post a Comment