ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥បានទទួលសិទ្ធិការផ្សាយបន្តផ្ទាល់ស្ដីពីការប្រកួតបាល់ទាត់ លីកកំពូលរបស់អង់គ្លេស English Premier League ដែលនឹងចាប់ផ្ដើមផ្សាយថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៥ រវាងក្រុម Manchester United និង West Ham United សម្រាប់សប្ដាហ៍ទី១៥ នៅកីឡដ្ឋាន Old Trafford នាវេលាម៉ោង១០:០០យប់។

តាមការឲ្យដឹងពីលោក ហ៊ ង៉ែត ពិធីករទូរទស្សន៍ប៉ុស្ដិ៍លេខ៥ថា ស្ថានីយរបស់លោកបានទទួលសិទ្ធិផ្សាយការប្រកួតបាល់ទាត់លីកកំពូល របស់ប្រទេសអង់គ្លេស English Premier League រដូវកាលថ្មី ចំនួន២៦
ប្រកួតដែលនៅសល់គិតចាប់ពីសប្ដាហ៍ទី១៥ តទៅ។ កម្មវិធីផ្សាយមិនកំណត់ម៉ោង ឬថ្ងៃសៅរ៍ និងអាទិត្យឡើយគឺពឹងផ្អែកទៅលើកាលវិភាគប្រកួតនៅអង់គ្លេស ហើយស្ថានីយរបស់លោក នឹងផ្សាយតែគូពិសេសប៉ុណ្ណោះ (ពោលគឺផ្សាយតែគូណាដែលប្រកួតមានក្រុមខ្លាំងលេង)។
ពិធីកររូបនេះបន្ថែមថា គោលបំណងរបស់ស្ថានីយគឺចង់ឲ្យប្រជាពលរដ្ឋកម្ពុជាបានទស្សនា បច្ចេកទេសពិតៗរបស់កីឡាករលំដាប់ថ្នាក់ពិភពលោក ដែលបង្ហាញតាមរយៈសកម្មភាពប្រកួតដ៏រស់រវើកលើទីលាន។ ស្ថានីយមិនកំណត់ថាត្រូវចំណាយប្រាក់អស់ប៉ុន្មាន ទោះខាតបង់ច្រើនយ៉ាងណាក៏ នឹងបង្កើតកម្មវិធីនេះឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន៕
No comments:
Post a Comment