វិស័យ
កីឡាកំពុងតែទទួលបានការ ចាប់អារម្មណ៍ខ្លាំងនៅក្នុង
ប្រទេសកម្ពុជានា ពេលបច្ចុប្បន្ននេះ ព្រោះកីឡាគឺជា
ផ្នែកមួយជួយធ្វើឲ្យរាងកាយរឹងមាំ និងសុខភាពល្អ
ជាពិសេសទៀតនោះ ការហាត់កីឡាជួយរក្សារាងមិនឲ្យធាត់។

សាលា
បច្ចេកទេស ដុន បូ ស្កូ ខេត្តព្រះសីហនុ នៅថ្ងៃអង្គារ៍ ទី ១២
ខែមករា ឆ្នាំ ២០១៦
នេះបានឲ្យដឹងថាមានអ្នកស្នេហាវិស័យកីឡាស្រ្តី
ពីរក្រុមប្រកួតបាល់ទះ ដែលស្ថិតនៅ ភូមិអូរប្រាំ សង្កាត់បួន
ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ការ
ប្រកួតកីឡាបាល់ទះមិត្តភាពរវាងក្រុមនារី
និងក្រុមនារីនេះមានក្រុមនារី២ក្រុមគឺ ក្រុមនារីពណ៌ក្រ-ហម
ប្រកួតជាមួយក្រុមនារីពណ៌ខៀវ ។
ការប្រកួតបាល់ទះនេះបើក្រុមណាប្រកួតឈ្នះនឹងត្រូវទទួលបាន
រង្វាន់ជ័យលាភី នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៦ ខាងមុខ។
បាន
ជាអ្នកដែលប្រកួតឈ្នះត្រូវទទួលរង្វាន់នៅថ្ងៃទី ៣១ ខែមករា
ព្រោះជារៀងរាល់ ថ្ងៃទី ៣១ ខែមករា សាលាបច្ចេកទេស ដុន បូ ស្កូ
ខេត្តព្រះសីហនុ តែងតែរៀបចំកម្មវិធីបុណ្យកីឡាពណ៌ ។
ហេតុអ្វីបានជាមានឈ្មោះកម្មវិធីបុណ្យនេះមានឈ្មោះថាកីឡាពណ៌?
បុណ្យកីឡាពណ៌មានបួនពណ៌ក្រហម,ខៀវ,លឿង , និងស៊ីជម្ពូរ
អត្ថន័យនៃពណ៌នីមួយៗ





ក្រហម៖
តំណាងអោយភាពមុះមុតនិងភាពក្លាហានដែលស្តែងអោយឃើញថាយុវជន
របស់លោកពុកយូហានបូស្កូ គឺមានចិត្តក្លាហាន
មុះមុតជំនះរាល់ឧបសគ្គរាល់ការលំបាកតស៊ូក្នុងការរៀនសូត្រ
ការគោរពវិន័យ ក៍ដូចជាការប្រកបរបរចិញ្ចិតជីវិតពេលបច្ចុប្បន្ននិងអនាគត។
ពណ៌ខៀវ៖ តំណាងអោយភាពមានបារមី ភាពមានអំណាច ភាពមានមហិទ្ធិរិទ្ធនិងភាពខ្លាំងខ្លាគឺសបញ្ជាក់ថាយុវជនដុនបូស្គូ គឺជាយុវជនមានភាពរ៉ឹងប៉ឹង ខ្លាំងខ្លា ផ្នែករាងកាយសុខភាព និងផ្នែកបញ្ញាស្មារតី ជំនះនិងតស៊ូគ្រប់ឧបសគ្គក្នុងជីវិតនិងការរៀនសូត្រ ដោយទទួលបានភាពគោរពភាពកោតក្រែង ភាពសរសើរ និងភាពមានកិត្តយសពីសំណាក់ឪពុកម្តាយ គ្រូបារអាចារ្យ ញាតិមិត្តបងប្អូនសង្គមមនុស្សនិងសង្គមការងារ។
ពណ៌លឿង៖ តំណាងអោយភាពអមតៈ ភាពយូរអង្វែង និងភាពឋិតថេរជេរកាល គឺមានន័យថាយុវជន ដុនបូស្កូជាយុវជនបានឆ្លងកាត់ក្នុងការបណ្តុះបណ្តាល ការអប់រំផ្នែករាងកាយ ផ្នែកបញ្ញាស្មារតីនិងជាយុវជនប្រកបដោយ វិន័យសិល្ប៍ធម៌ ចរិយាធម៌ គុណធម៌ ព្រមទាំងជាយុវជនដែលមាននូវសម្មភាពទាំងទ្រឹស្តីនិងការអនុវត្តន៍។
ពណ៌ស៊ីជំម្ពូរ៖ តំណាងអោយមិត្តភាពការរួបរួមនិងសាមគ្គីភាព នេះបញ្ជាក់អោយឃើញថាយុវជនដុនបូស្កូជាកំលាំស្នូល ផ្នែកធនធានមនុស្សដ៏សំខាន់ក្នុងការជួយជ្រោមជ្រែង អភិវឌ្ឍន៍ នូវសង្គមគ្រូសារ សង្គមមនុស្ស សង្គមជាតិ និងពិភពលោកទាំងមូល។ ចំនុចខាងលើនេះហើយជាចំនេះដឹងពិតៗតែងតែរមែងជាទ្រព្យសម្បត្តិអមតៈ យូអង្វែង ឋិតថេរជេរកាលប្រើច្រើនរមែងរីកចំរើនកើនឡើងជាដរាប។
No comments:
Post a Comment