Breaking News
recent

សិស្សច្បង អ៊ិច ណែត ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចែករំលែកចំណេះដឹងដល់សិស្សប្អូនជំនាន់ក្រោយ

កាលពីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ លោក អ៊ិច ណែត ​ជាសិស្សចាស់ផ្នែកទំនាក់ទំនង- សង្គម ដែលកំពុងធ្វើការនៅកាសែត កោះសន្តិភាព បានមកចែករំលែកបទពិសោធន៍ការងារដល់ សិស្សប្អូនជំនាន់ ទី៨ ផ្នែកទំនាក់ទំនងសង្គម​និង សារពត៍មាន ​នៃសាលាបច្ចេកទេស ដុន​ បូស្កូ ខេត្តព្រះសីហនុ។​​ បន្ទាប់ពីបានចូលរួមរៀនវគ្គខ្លីនេះខ្ញុំបានដឹងពីរបៀបផ្សេងៗដូចជា៖
         - ការចុះយកពត៍មាន
        -  ការសរសេរពត៍មាន
          -ការធ្វើបទសម្ភាសន៍
         វិធីសាស្រ្ដក្នុងការស្វែងរកប្រភពពត៍មានច្បាស់លាស់ និង​ ការទំនាក់ទំនងជាមួយមនុស្ស    ដែលអាចផ្តល់ពត៍មាន
ហានិភ័យការងារ និង ការការពារខ្លួននៅពេលចុះយកពត៍មាន។
ខ្ញុំបាទនិងមិត្តភក្ដិទាំងអស់សូមថ្លែងអំណរគុណដល់សិស្សច្បង អ៊ិច ណែត ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ដើម្បីចែករំលែកចំណេះដឹងដល់សិស្សប្អូនជំនាន់ក្រោយ សូមជូនពរបងឲ្យមានសុខភាព​ល្អនិងជោគជ័យគ្រប់ភារកិច្ចការងារ៕ សូមអគុណ!


khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.