រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។រាល់ច្បាប់និងឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញ បើពុំនោះសោត ច្បាប់និងឯកសារគតិយុត្តទាំងនោះនឹងអធមនុញ្ញភាព។
ដោយយល់ពីសារៈសំខាន់នៃរដ្ឋធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលជាសេនាធិការលើការងាររដ្ឋបាល គតិយុត្ត បច្ចេកទេសរបស់ព្រឹទ្ធសភារួមជាមួយទីប្រឹក្សាច្បាប់ជាន់ខ្ពស់អមព្រឹទ្ធសភាបានផ្ដួចផ្ដើមគំនិតចងក្រង និងធ្វើការបកប្រែជាភាសាអង់គ្លេស និងបារាំងប្រកបដោយការសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដោយបានរួមបញ្ចូលវិសោធនកម្មទាំងអស់។ គួរកត់សម្គាល់ផងដែរថារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តដោយសភាធម្មនុញ្ញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី២៤ខែកញ្ញា ឆ្នាំ១៩៩៣។ គិតមកដល់ត្រឹមខែមីនា ឆ្នាំ២០០៨ មានវិសោធនកម្ម ០៦លើក (ខែ កក្កដា ឆ្នាំ ១៩៩៤, ខែ មីនា ឆ្នាំ ១៩៩៩, ខែ កក្កដា ឆ្នាំ ២០០១, ខែ មិថុនា ឆ្នាំ ២០០៥, ខែ មីនា ឆ្នាំ ២០០៦ និងខែ កុម្ភៈ ឆ្នាំ ២០០៨)ត្រូវបានធ្វើនិងប្រកាសឲ្យប្រើប្រាស់។ ដោយឡែកច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃ ស្ថាប័នជាតិត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/ រកម/០៧០៤/០០១ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៤ ហើយបានធ្វើវិសោធនកម្មចំនួនមួយមាត្រាគឺមាត្រា ៦។
មាតិកា
- ជំពូកទី ១អំពីអធិបតេយ្យ
- ជំពូកទី ២អំពីព្រះមហាក្សត្រ
- ជំពូកទី ៣ អំពីសិទ្ធិនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ
- ជំពូកទី ៤អំពីរបបនយោបាយ
- ជំពូកទី ៥អំពីសេដ្ឋកិច្ច
- ជំពូកទី ៦ អំពីអប់រំ វប្បធម៌និងសង្គមកិច្ច
- ជំពូកទី ៧អំពីរដ្ឋសភា
- ជំពូកទី ៨ ថ្មីអំពីព្រឹទ្ធសភា
- ជំពូកទី ៩ ថ្មីអំពីសមាជរដ្ឋសភា និង ព្រឹទ្ធសភា
- ជំពូកទី ១០ ថ្មីអំពីរាជរដ្ឋាភិបាល
- ជំពូកទី ១១ ថ្មីអំពីអំណាចតុលាការ
- ជំពូកទី ១២ ថ្មីអំពីក្រុមប្រឹក្សាធម្មនុញ្ញ
- ជំពូកទី ១៣ ថ្មីអំពីការគ្រប់គ្រងរដ្ឋបាល
- ជំពូកទី ១៤ ថ្មីអំពីសមាជជាតិ
- ជំពូកទី ១៥ ថ្មីអំពីការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ
- ជំពូកទី ១៦ ថ្មីអំពីអន្តរប្បញ្ញត្តិ
ច្បាប់រដ្ឋធម្មនុញ្ញពិស្ដាសូមចូលទៅកាន់គេហទំព័ររបស់ ព្រឺទ្ធសភា ឬ
រដ្ឋធម្មនុញ្ញនៅក្នុងគេហទំព័រ វិគីភេឌា ៕
No comments:
Post a Comment