ផ្លែល្មុតជារុក្ខជាតិមួយប្រភេទដែលមានការនិយមក្នុងការបរិភោគ ។វាត្រូវបានដាំដុះនៅតំបន់ភាគខាងត្បូងនៃប្រទេសដែលទីនោះមាន អំណោយទានពីធម្មជាតិដែលមានដីមានជីជាតិនិងសម្បូរទឹកសម្រាប់ ក្នុងការស្រោចស្រពតែមិនងាយស្រួលប៉ុន្មានទេក្នុងការមើលថែទាំ។
ផ្លែល្មុតដែលនៅខ្ចីមានរស់ជាតិចត់ពេលចាស់មានរស់ជាតិចត់លាយ រស់ជាតិផ្អែមតិចៗតែដល់ពេលទំវិញវាមានរស់ជាតិផ្អែមឈ្ងុយគួរ ជាទីទទួលទាន។មិនគ្រាន់តែមានរស់ជាតិផ្អែមនោះទេតែវាក៏មាន អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ខាងក្រោមនេះជាផលប្រយោជន៍ដែលបាន មកពីការពិសាផ្លែល្មុត៖

-ផ្លែល្មុតសម្បូរដោយជាតិសរសៃដែលបានជួយពង្រឹងប្រព័ន្ធរំលាយអាហារ
-ជួយព្យាបាលការទល់លាមកយ៉ាងមានប្រសិទ្ធភាព
-រស់ជាតិចត់នៃផ្លែចាស់បានជួយការពារជំងឺក្រពះនិងពោះវៀន
-ជួយក្នុងការការពារនិងថែទាំប្រព័ន្ធរំលាយអាហារពីការកកើតបាក់តេរីនិងការឆ្លងរោគផ្សេងៗ

-សម្បូរដោយវីតាមីនC ដែលបានជួយប្រឆាំងនិងអុកស៊ីតកម្មដែលកើតពីរ៉ាឌីកាល់សេរី
-ជួយក្នុងការពង្រឹងប្រព័ន្ធភាពសុំាក្នុងរាងកាយឲ្យរឹងមាំប្រឆាំងនិងជំងឺផ្សេងៗ
-ផ្ទុកជាតិដែកដែលជួយឲ្យឆ្អឹងមានភាពរឹងមាំ
-សម្បូរជាតិកាល់ស្យូមដែលជួយក្នុងការកាត់បន្ថយពីការរលាកសន្លាក់

-មានលទ្ធភាពក្នុងការការពារពីជំងឺមហារីក
-ជួយបង្កើននូវកោសិកាឈាមក្រហមក្នុងរាងកាយ
-សម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយការពារមិនឲ្យចាស់ជាងវ័យ
-វីតាមីនA បានជួយថែទាំព្យាបាលភ្នែកឲ្យមានសុខភាពល្អភ្លឺច្បាស់

No comments:
Post a Comment