Breaking News
recent

អត្ថប្រយោជន៏៣មុខរបស់គ្រាប់​ល្ពៅ ដែលអ្នកមិនគួរមើលរំលង







អត្ថប្រយោជន៏៣មុខរបស់គ្រាប់​ល្ពៅ ដែលអ្នកមិនគួរមើលរំលង​មូលហេតុ​ដ៏​ចំបង​មួយ​ របស់​ជំងឺ​បេះដូង​គឺ​ ទម្លាប់​ញ៉ាំ​អាហា​រណា​ដែល​ មិន​ផ្តល់​សុខភាព ជាពិសេស​អាហារសម្រន់ ឬ​អាហារ​កែ​ច្នៃ​ដែល​ មិន​ត្រឹមត្រូវ​តែ​ម្តង​។ ការ​ញ៉ាំ​អាហារ​ដែល​ មាន​ជាតិ​ប្រៃ និង​ខ្លាញ់​ខ្ពស់​សុទ្ធតែ​ ប្រឈម​នឹង ​ជំងឺ​បេះដូង​កាន់តែខ្លាំង ​ជាមិនខាន​។ ដូច្នេះ​អ្នក​គួរតែ​ជ្រើសរើស ​គ្រាប់​ល្ពៅ​ជា​អាហារសម្រន់​ទៅ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ ​ឱកាស​កើត​ជំងឺ​បេះដូង​ទេ តែ​ក៏​អាច​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​ដែរ​។
​១ តើ​វា​អាច​ជួយ​អ្វី​បាន​ខ្លះទៅ​?
បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
​ជាតិ​ម៉ាញ៉េស្យូម​ក្នុង​គ្រាប់ល្ពៅ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ ការផ្គត់ផ្គង់​ឈាម​ទៅ​បេះ​ដូង​ទេ តែ​ក៏​ទៅ​បន្ធូរ​សរសៃឈាម ដើម្បី​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែរ​។ គ្រាប់​ធញ្ញជាតិ​មួយ​នេះ​ក៏​ជួយ​ផលិត​ជា​សារធាតុ Nitric Acid ដែល​អាច​រក្សា​លំ​ហ្នឹង​របស់​ចង្វាក់បេះដូង និង​សម្រួល​ដល់​ការប្រែប្រួល​ជា​ជំងឺ​ផ្សេងៗ​លើ​អ​អ្នកជំងឺ​បេះដូង​ដែរ​។

២ បង្ការ​ជំងឺ​គាំងបេះដូង​
​តើ​អ្នក​មាន​ដឹងថា ការ​កង្វះ​ជាតិ​ម៉ាញ៉េស្យូ​មអាច​បណ្តាល​ឱ្យ​បេះ​ដូង​ដើរខុស​ប្រក្រតី​ដែល​ជា ​ហេតុនាំឱ្យ​គាំងបេះដូង​បើសិនជា​មិន​បាន​ព្យាបាល​ដែរ​ទេ​? ដូច្នេះហើយ ការ​ញ៉ាំ​គ្រាប់​ល្ពៅ​នឹង​ជួយ​បង្ការ​ជំងឺ​គាំងបេះដូង​បាន​។
៣ រក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​
​សារធាតុ Phytosterols ដែល​មាន​ក្នុង​គ្រាប់​ល្ពៅ​នឹង​ជួយ​បង្ការ​ការ​បឺត​ស្រូប​កូ​ឡេ​ស្តេ​រ៉ុល​ ពី​ក្នុង​អាហារ​បាន​។ វា​មិន​ត្រឹមតែ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​កូ​ឡេ​ស្តេ​រ៉ុល​សរុប​ទេ តែ​ក៏​ជួយ​ថែរក្សា​ឱ្យ​ស្ថិតក្នុង​កម្រិត​មាន​សុខភាព​ល្អ​ដែរ​។ ជាមួយគ្នានេះដែរ ការសិក្សា​បាន​ឱ្យដឹងថា គ្រាប់​ធញ្ញជាតិ​មួយ​នេះ​ដើរ​តួនាទី​អស្ចារ្យ​ជាច្រើន​ក្នុង​ពង្រឹង​ដល់កូ​ ឡេ​ស្តេ​រ៉ុល​ល្អ​លើ​ស្ត្រី​រ៉ាំ​ង​រដូវ ដូច្នេះ​ក៏​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​បានដែរ​៕
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.