Breaking News
recent

មិន​គួរ​ឲ្យ​ជឿ​សោះ​ថា ផ្លែ​ល្វា​អាច​ព្យាបាល​ជម្ងឺ​ហឺត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

ជម្ងឺ​ហឺត ជា​ជម្ងឺ​សួត​មួយ​បែប ដែល​តែង​តែ​បង្ក​ឲ្យ​មាន​ផល​លំបាក​ខ្លាំង​ក្នុង​ការ​ដក​ដង្ហើម។ ជម្ងឺ​ហឺត ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជម្ងឺ​រុំារ៉ៃ​ផង​ដែរ ព្រោះ​វា​ធ្វើ​ឲ្យ​រាំង​ស្ទះ​ផ្លូវ​ដង្ហើម និង​មិន​បាន​បញ្ចូល​អុកស៊ីសែន​គ្រប់​គ្រាន់​ទៅ​ឲ្យ​សួត។
មូល​ហេតុ​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​ជម្ងឺ​ហឺត គឺ​បណ្ដាល​មក​ពី​បញ្ហា​អាល់​ឡែក​ហ្ស៊ី ភាព​កខ្វក់​នៃ​បរិស្ថាន បញ្ហា​ជម្ងឺ​ឆ្លង​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម និង​ការ​ប្រើ​ថ្នាំ​ពេទ្យច្រើន​ពេក។ អាការ​រោគ​ជា​ទូទៅ​មាន​ដូច​ជា ក្អក ដក​ដង្ហើម​មាន​ឮ​សម្លេង ចលនា​ដង្ហើម​ខ្លីៗ និង​តឹង​ទ្រូង។ មាន​ថ្នាំ​ពេទ្យ​ជា​ច្រើន​ប្រភេទ​សម្រាប់​ព្យាបាល​ជម្ងឺ​ហឺត ប៉ុន្តែ​វា​ក៏​មាន​វិធី​ព្យាបាល​បែប​ធម្មជាតិ​មួយ​ចំនួន​ដែល​អ្នក​គួរ​ សាកល្បង​ជា​មួយ​នឹង​ផ្លែ​ល្វា ៖

ផ្លែ​ល្វា​មាន​សារធាតុ​មាន​ផល​ប្រយោជន៍​មួយ​ចំនួន សម្រាប់​ព្យាបាល​បញ្ហា​ផ្លូវ​ដង្ហើម ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ ស្លេស្ម៍ និង​សម្រួល​ដល់​ផ្លូវ​ដង្ហើម។ វិធី​ធ្វើ​គឺ​អ្នក​អាច​យក​ផ្លែ​ល្វា​ស្ងួត​ទៅ​លាង​ទឹក​ឲ្យ​ស្អាត រួច​យក​ទៅ​ត្រាំ​ទឹក​នៅ​ពេល​យប់ និង​ផឹក​ទឹក​វា​នៅ​ព្រឹក​ព្រលឹម (នៅ​ពេល​ពោះ​ទទេ​មិន​ទាន់​ពិសារ​អ្វី)។ អ្នក​អាច​អនុវត្ត​ដូច្នេះ​ឲ្យ​បាន​ ២ ទៅ ៣​ខែ នោះ​សុខភាព​អ្នក​នឹង​បាន​ល្អ​ប្រសើរ៕
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.