Breaking News
recent

ស្ត្រីគួរយល់ដឹង៖ ធ្វើបែបណាទើបអាច អោយរដូវមកទៀតទាត់?

ខាងក្រោមនេះជាដំណោះស្រាយងាយៗ ដែលអាចជួយអោយរដូវអ្នកមកទៀងទាត់៖
១. ខ្ញី
- យកម្សៅខ្ញីមួយស្លាបព្រាកាហ្វេ លាយជាមួយទឹកមួយកែវ រួចហើយយកវាទៅដាំដោយបើកភ្លើងតិចៗ យ៉ាងហោចណាស់ ៥នាទី។
- បន្ថែមស្ករបន្តិចចូល
- ផឹកវា ៣ ដងក្នុងមួយថ្ងៃបន្ទាប់ពីញុំាអាហាររួច
- អនុវត្តន៍វិធីនេះរយៈពេល ១ ខែ
- វិធីនេះជួយទាំងបំបាត់ការឈឺចាប់ពេលមករដូវផងដែរ។

២. ឈើអែម (រកទិញនៅកន្លែងលក់គ្រឿងទេស)
- ចាក់ទឹកដោះគោមួយកែវ លាយជាមួយម្សៅឈើអែម ១ ស្លាបព្រាកាហ្វេ។
- ផឹកវាអោយបានជាប្រចាំរយៈពេលមួយសប្តាហ៍។
- វាមិនត្រឹមតែជួយអោយរដូវអ្នកមកទៀងទាត់ទេ ថែមទាំងជួយកាត់បន្ថយការឈឺចាប់។

៣. ប្រទាលកន្ទុយក្រពើ
- យកប្រទាលកន្ទុយក្រពើមួយសន្លឹក កោសយកជាតិជែលរបស់វា
- លាយជាមួយទឹកឃ្មុំ ១ ស្លាព្រាកាហ្វេ
- ញុំាវាជាប្រចាំមុនពេលញុំាអាហារព្រឹក
- អនុវត្ថន៍វិធីនេះយ៉ាងហោចណាស់ ៣ ខែ
- ប៉ុន្តែកុំប្រើវិធីនេះក្នុងកំឡុងពេលមករដូវ។

ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕
khornveasna

khornveasna

No comments:

Post a Comment

Powered by Blogger.