
នៅថ្ងៃទី០១ខែមីនាឆ្នាំ២០១៦នាវេលាម៉ោង០៤:០០នាទី លោកឪពុក
អាន ហេលហ្វេរនានដេស អារទីមី បានអញ្ជើញ ចុុះមក ទស្សនកិច្ចនៅសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ លោកឪពុក
អាន ហេល ហ្វេរនានដេស អារទីមី គឺជាលោកឪពុកអធិការដុន
បូស្កូជំនាន់ទី១០ របស់គ្រួសារសាលេស៊ាន។ចំពោះ
វត្តមានរបស់លោកពិតជាពិសេសសម្រាប់ដុនបូស្កូនៅក្រុងព្រះសីហនុក៏ដូចជាដុនបូស្កូនៅប្រទេសកម្ពុជាទាំង មូលផងដែរគោលបំណងដែលលោកមកទស្សនៈកិច្ចនៅប្រទេសកម្ពុជាក្នុងគោលបំណងមកសួរសុខទុកកូនៗជាទីស្រឡាញ់របស់លោក
និងក្នុងគោលបំណងមកទស្សនាប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកផងដែរមុនពេលដែលលោកឪពុកបានមក
ដល់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ Volunteer
ព្រមទាំងបុគ្គលិកទាំងអស់មានការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការស្វាគមន៍ចំពោះលោកឪពុកពេលដែលលោកបានមកដល់សិស្សានុសិស្សមានការសប្បាយរីករាយជាខ្លាំង
ព្រោះបានជួមផ្ទាល់ជាមួយលោក។កិច្ចចាប់ផ្តើមនៃកម្មវិធី មានការប្រកាសពីកម្មវិធីប្រព្រឹត្តទៅ ដែលកម្មវិធី រួមមាន៖
- ការរាំរបាំជូនពរពី សិស្សផ្នែកលេខាអិការ
- ការថ្លែងសុន្ទរកថា ពីសំណាក់លោកពុកអធិការប្រចាំខេត្តព្រះសីហនុ គឺលោកពុក យូជីនខាល់កូ។
- ការរាំរបាំលោកកីរបស់ក្រុមក្មេង Children Fun Of DonBosco Sihanoukville។
- ការថ្លែងអំណរគុណពីតំណាងសិស្សទៅកាន់លោកឪពុក
- ការថ្លែងសុន្ទរកថារបស់លោកឪពុកអធិការ ដុនបូស្កូ ជំនាន់ទី១០ អាន ហេល ហ្វេរនានដេស អារទីមី
និងបញ្ចប់កម្មវិធីដោយសិស្សានុសិស្ស ធ្វើការសំពះលោកឪពុកម្តងម្នាក់ៗ ដើម្បីបិទកម្មវិធី។
No comments:
Post a Comment