
មួយឆ្នាំ។ អ្នកវិភាគសន្និដ្ឋានថា ទិន្នន័យឌីជីថលដែលបង្កើតឡើងនៅទូទាំងពិភពលោក ត្រូវគេរំពឹងថានឹងកើនដល់ប្រហែល 45 zettabytes (ZB) ក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ។ ប្រព័ន្ធផ្ទុកទិន្នន័យដែលមានប្រសិទ្ធភាព និងអាចទុកចិត្តបាន នឹងតម្រូវឲ្យមានការគ្រប់គ្រងទៅលើទំហំទិន្នន័យដ៏មហិមា។
បច្ចុប្បន្ន ឯកសារទិន្នន័យ ត្រូវផ្ទុកក្នុងឧបករណ៍ hard-disk (HDD) ឬបន្ទះផ្ទុកទិន្នន័យផ្សេងៗជាបច្ចេកវិទ្យាមានអាយុកាលប្រើប្រាស់ ខ្លី ហើយត្រូវការថាមពលច្រើន ព្រមទាំងចំណាយច្រើនក្នុងដំណើរការប្រើប្រាស់។ ឧបករណ៍រក្សាទិន្នន័យ blu-ray របស់ Panasonic ផ្តល់នូវការផ្ទុកទិន្នន័យដែលអាចទុកចិត្តបាន និងមានអាយុកាលប្រើប្រាស់ពី៥ទៅ១០ដងច្រើនជាងឧបករណ៍ផ្ទុកទិន្នន័យ ផ្សេងៗ និង HDD។ អាយុកាលប្រើប្រាស់ដ៏វែងនេះ អាចជួយកាត់បន្ថយសំណល់អេឡិចត្រូនិក ហើយបើស្ថិតក្នុងស្ថានភាពត្រជាក់ និងត្រូវការថាមពល នោះ blu-ray ធ្វើឲ្យការប្រើប្រាស់កាន់តែមានភាពស្និទ្ធស្នាលជាជាងឧបករណ៍ផ្ទុក ទិន្នន័យផ្សេងទៀត។
Blu-ray របស់ Panasonic មានសមត្ថភាពផ្ទុកទិន្នន័យដ៏ធំ។ Blu-ray ក៏ជា WORM (Write Once Read Many) ផងដែរ ដែលអាចផ្ទុកឯកសារបានយូរ និងប្រើប្រាស់បានយ៉ាងល្អ។
● សមត្ថភាពថាមពលច្រើន–ប្រព័ន្ធផ្ទុកទិន្នន័យ Blu-ray ត្រូវការថាមពលតិច និងដំណើរការនៅក្នុងបន្ទប់ត្រជាក់។
● ចំណាយតិច–ឧបករណ៍ផ្ទុកមានសមត្ថភាពខ្ពស់ ហើយមានតម្លៃថោក ព្រមទាំងមានអាយុកាលប្រើប្រាស់យូរ ហើយបំបាត់ការចំណាយសម្រាប់ផ្ទេរទិន្នន័យ។
● ភាពអាចទុកចិត្តបានដ៏អស្ចារ្យ–គ្មានការសឹកផែ្នកខាងក្រៅលើ ឧបករណ៍ផ្ទុក ពោលគឺមានបញ្ហាតិចតួចបំផុត នៅពេលដំណើរការដ៏ឥតខ្ជោះដូចជា RAID 5, 6 និង WORM ជាដើម។
● អាយុកាលប្រើប្រាស់ច្រើនជាង ៥០ ឆ្នាំ–លុបបំបាត់សំណល់ និងមិនបាច់មានកន្លែងចោលសំណល់នៃឧបករណ៍ផ្ទុកទិន្នន័យទៀតឡើយ។

Hideo Yonenaga ប្រធានគ្រប់គ្រងនៃសាខាសាជីវកម្មឧបករណ៍ផ្ទុកទិន្នន័យរបស់ Panasonic System Solutions Asia Pacific និយាយថា “ការកើនឡើងតម្រូវការប្រើប្រាស់ឧបករណ៍ផ្ទុកទិន្នន័យដែលអាច ទុកចិត្តបាន និងមានអាយុកាលប្រើប្រាស់យូរ មានបញ្ហាប្រឈមមួយចំនួនដែលអាចរាំងស្ទះដល់ប្រព័ន្ធផ្ទុកទិន្នន័យ ដែលមានស្រាប់។ មានតែឧបករណ៍ផ្ទុកទិន្នន័យ blu-ray របស់ Panasonic តែមួយគត់ដែលអាចដោះស្រាយបញ្ហាទាំងនោះបាន”។
ក្នុងផែនការ B នាពេលថ្មីៗនេះ អ្នកចែកចាយសេវាកម្មសាជីវកម្ម និងរចនាសម្ព័ន្ធដំបូងនៅនូវែលហ្សេឡង់ ទើបតែចាប់ផ្ដើមបច្ចេកវិទ្យាផ្ទុកទិន្នន័យ Cloud ដំបូងបង្អស់នៅលើពិភពលោក ដែលដំណើរការលើឧបករណ៍ផ្ទុកទិន្នន័យ blu-ray របស់ Panasonic ។
Ian Forrester ប្រធានគ្រប់គ្រង បាននិយាយថា ផែនការ B Ltd “សេវាកម្មថ្មីរបស់ពួកយើងបង្កើតបច្ចេកវិទ្យាផ្ទុកទិន្នន័យ blu-ray ឲ្យអាចដំណើរការក្នុងសាជីវកម្មគ្រប់ទម្រង់ និងអាចឲ្យសាជីវកម្មទាំងនោះដំណើរការ និងគ្រប់គ្រងទិន្នន័យក្នុង Cloud ដោយសុវត្ថិភាព។ គំរូសេវាកម្មមួយនេះលុបបំបាត់ការចំណាយច្រើន ហើយផ្ដល់ដំណើរការងាយស្រួល ចំណាយតិច មិនលំបាក និងផ្ទុកទិន្នន័យដែលអាចទុកចិត្តបាននាពេលអនាគត។ គំរូសេវាកម្មនេះនឹងមិនគ្រាន់តែមានក្នុងនូវែលហ្សេឡង់ ប៉ុណ្ណោះទេ ប៉ុន្តែក៏មានក្នុងទ្វីបអាស៊ី និងអូស្ត្រាលីដែរ”។
ដោយមានទីតាំងដើមពីបច្ចេកវិទ្យាផ្ទុកទិន្នន័យ blu-ray របស់ Panasonic នោះ សេវាកម្មផ្ទុកទិន្នន័យ Cloud របស់ផែនការ B គឺបានមកដោយផ្ទាល់ពីផែនការ B តែម្ដង។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល clouddataarchive.sg ។
No comments:
Post a Comment