Leicester ត្រូវការ3ពិន្ទុទៀតប៉ុណ្ណោះនឹងបានលើកពាន Premier League
អ្នកគាំទ្រក្លិបមាន់ខ្នាយមាសTottenham (Spurs) អស់សង្ឃឹមយ៉ាងខ្លាំងបន្ទាប់ពីក្លិបសំណព្វចិត្តរបស់ខ្លួនទទួលបាន តែ១ពិន្ទុប៉ុណ្ណោះពីការប្រកួតជាមួយក្លិបWest Brom ក្នុងដីរបស់ខ្លួនកាលពីយប់ថ្ងៃទី២៥ មេសា ដោយបញ្ចប់ត្រឹមលទ្ធផលស្មើ១-១។ តាមរយៈលទ្ធផលនេះ បានបង្ហាញឱ្យឃើញថា ក្លិបមាន់ខ្នាយមាសមានគមា្លតពិន្ទុចាញ់ក្លិបកញ្ជ្រោង Leiceterដែលស្ថិតនៅកំពូលតារាងចំនួន៧ពិន្ទុជាមួយនឹងសំណល់៣ប្រកួត ចុងក្រោយ ។ ប្រសិនបើក្លិបកញ្ជ្រោងLeiceter អាចយកឈ្នះក្លិបបិសាចក្រហមManchester United
នៅថ្ងៃអាទិត្យនេះ ពួកគេនឹងគ្រងតំណែងជើងឯកPremier Leagueក្នុងរដូវកាល២០១៥-២០១៦នេះហើយ ។ត្រឡប់មកមើលការប្រកួតរវាងក្លិបSpursនិងក្លិបWest Brom កាលពីយប់ម្សិលម្ង៉ៃវិញឃើញថា ក្រុមទាំងពីរបានគាបសង្កត់គ្នាមួយតង់ម្នាក់ ។ ក្រុម Spurs បានវាយបកយ៉ាងខ្លាំងក្លានៅក្នុងតង់ទី១រហូតដល់កីឡាករ Dawson ខ្សែការពាររបស់ក្រុម West Brom ភ្លាត់ស្នៀតធ្វើឱ្យបាល់ចូលទីខ្លួនឯង ក្រោយពីការទាត់បាល់ Free Kick របស់គូប្រកួតនៅនាទីទី៣៣ ។ ប៉ុន្តែកីឡាកររូបនេះបានស្តារមុខមាត់របស់ខ្លួនឡើងវិញតាមរយៈការ តែតបាល់បញ្ចូលទីក្រុម Spurs នៅនាទីទី៧៣ ហើយលទ្ធផល១-១នេះបានរក្សារហូតដល់បញ្ចប់ការប្រកួត ។ ១ពិន្ទុរបស់ West Brom គឺគ្មានន័យអ្វីឡើយ ប៉ុន្តែពួកគេបានបំផ្លាញក្តីសុបិនលើកពាន Premier League របស់ Spurs ដែលប៉ុនប៉ងអស់ជាច្រើនទសវត្សរ៍កន្លងមកនេះ ៕
No comments:
Post a Comment