Breaking News
recent

ឥទ្ធិពលដែលបង្ករឡើងពី ប្រេកស៊ីត (Brexit)

ការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុបត្រូវបានគេឲ្យឈ្មោះថា ប្រេកស៊ីត (Brexit) ។ នោះមានន័យថាប្រទេសអង់គ្លេសនិងថ្នាក់ដឹកនាំអឺរ៉ុបកំពុងចាប់ផ្តើមការចរចាលក្ខខណ្ឌនៃការចាកចេញរបស់ប្រទេសអង់គ្លេស។
ការចាកចេញនេះអាចជំរុញឱ្យចក្រភពអង់គ្លេសចូលក្នុងវិបត្តិមួយដែលប៉ះពាល់ដូចជា សេដ្ឋកិច្ច ពន្ធនាំចេញ ពាណិជ្ជកម្ម ការធ្វើចំណាកស្រុក គោលនយោបាយអន្ដោប្រវេសន៍ ការប្រែប្រួលទីផ្សារធំៗ លុយផោនរបស់អង់គ្លេសបានបាត់បង់ប្រហែល ប្រាំបួន ភាគរយនៃតម្លៃរបស់ខ្លួនចាប់តាំងពីការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ និងសន្ទស្សន៍ហ៊ុន(អែហ្វ ធី អេស អឺ មួយរយ)FTSE 100 របស់ប្រទេសអង់គ្លេសបានធ្លាក់ចុះ បី ភាគរយនៃតម្លៃរបស់ខ្លួននៅក្នុងការជួញដូរកាលពីថ្ងៃសុក្រ និងបទបញ្ញត្តិនៃការគ្រប់គ្រងផ្សេងៗទៀតផងដែរ។  ។ ចំពោះសេដ្ឋកិច្ចដែលរំពឹងទុកវិញនិងមានការធ្លាក់ចុះចន្លោះពី ៣,៨ ទៅ ៧,៥ ភាគរយនៅឆ្នាំ ២០៣០ ។​ របាយការណ៍ផ្សេងទៀតបានរកឃើញផលប៉ះពាល់មានទំហំតូចប៉ុន្តែនៅតែមាន។​
យោងតាមមាត្រា ៥០ នៃសន្ធិសញ្ញាស្តីពីសហភាពអឺរ៉ុបបានបង្កើតនីតិវិធីសម្រាប់រដ្ឋដែលជាសមាជិកចង់ដកខ្លួនចេញពីសហភាពអឺរ៉ុប ត្រូវជូនដំណឹងដល់សហភាពអឺរ៉ុបជាមុនបន្ទាប់មកព្យាយាមចរចាលើកិច្ចព្រមព្រៀងមួយជាមួយនឹងការដកខ្លួននោះ។ ប៉ុន្តែបន្ទាប់ពីលទ្ធផលឆ្នោតប្រកាសជាផ្លូវការលោកដេវីត កាមើរ៉ូន បានប្រកាសថាលោកនឹងលាលែងពីតំណែងនៅខែតុលា​។ គួបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះមានប្រជាជនអង់គ្លេសប្រហែល ១,២ លាននាក់រស់នៅក្នុងប្រទេសផ្សេងទៀតក្នុងសហភាពអឺរ៉ុប ខណៈដែលជនជាតិប្រមាណ ៣ លាននាក់នៃសហភាពអឺរ៉ុបបានរស់នៅក្នុងប្រទេសអង់គ្លេស។
ទាំងអស់នេះគឺជាបញ្ហាត្រួសៗដែលកើតឡើងរួចហើយ ក៏ដូចជានឹងកើតឡើងនៅពេលដែលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។​ គេរំពឹងថារដ្ឋាភិបាលប្រទេសអង់គ្លេសនឹងធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ក្នុងការដឹកនាំប្រជាជនឆ្ពោះទៅរកសន្តិភាព។
khornveasna

khornveasna

1 comment:

  1. សរសេរបានល្អ ពេលខ្ញុំអាចចប់បានយល់ដឹងបានច្រើន

    ReplyDelete

Powered by Blogger.